Alynana Media Cambodia
Icon Collap
clinic narit

តម្លៃមូលធនទីផ្សារក្រុមហ៊ុនយក្ស Amazon បានឈានឡើងដល់២ទ្រីលានដុល្លារជាលើកដំបូង

Media LNN | Jun 28, 2024
តម្លៃមូលធនទីផ្សារក្រុមហ៊ុនយក្ស Amazon បានឈានឡើងដល់២ទ្រីលានដុល្លារជាលើកដំបូង
Clinic narith

ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិត៤% ឡើងដល់ជាង១៩៣ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃពុធ ដោយធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះឡើងដល់២ទ្រីលានដុល្លារជាលើកដំបូងដោយសារនៅមួយរយៈពេលថ្មីៗនេះ ក្រុមវិនិយោគិនបានសម្រុកបណ្ដាក់ទុនលើផ្សារហ៊ុនបច្ចេកវិទ្យាកាន់តែខ្លាំង ស្របពេលបញ្ញាសិប្បនិមិត្តកំពុងកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។

ក្រុមហ៊ុន Amazon ជាមួយនឹងក្រុមហ៊ុន Nvidia ក្រុមហ៊ុន Apple ក្រុមហ៊ុន Alphabet និងក្រុមហ៊ុន Microsoft មានតម្លៃទីផ្សារចំនួន២ទ្រីលានដុល្លារ ឬច្រើនជាងនេះ ចំពេលវិនិយោគិនបាននាំគ្នា​សម្រុកលេងផ្សារហ៊ុនបច្ចេកវិទ្យាកាន់តែខ្លាំង ដោយសារភាពរំជើបរំជួលជុំវិញ​បញ្ញាសិប្បនិម្មិតបាន​ឈានដល់កម្រិតខ្ពស់បំផុត។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ២៧% តាំងពីដើមឆ្នាំរហូតដល់ពេលនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា Nasdaq បានកើនឡើងប្រហែល​១៨% ក្នុងពេលដូចគ្នានេះដែរ។

កាលពីខែមេសា ក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ឆ្នាំនេះថា អាជីវកម្ម Amazon Web Services របស់ខ្លួនកំពុងបន្តងើបឡើងវិញបន្ទាប់ពីបានកាត់បន្ថយការចំណាយលើសេវាកម្មក្លោដ និងការបង្កើនតម្រូវការសម្រាប់សេវាកម្មបញ្ញាសិប្បនិមិត្តជំនាន់ថ្មីផងដែរ។

ក្រុមវិនិយោគិនក៏បានគាំទ្រគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយថ្មីៗរបស់ក្រុមហ៊ុន Amazon ដែលបានជួយជំរុញកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងត្រីមាសថ្មីៗនេះផងដែរ។ លោក Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានខំប្រឹងជាច្រើនឆ្នាំ ដើម្បីគ្រប់គ្រងការចំណាយរបស់ក្រុមហ៊ុននេះរួមទាំងការកាត់បន្ថយបុគ្គលិកយ៉ាងទូលំទូលាយដែលបានប៉ះពាល់ដល់បុគ្គលិកក្រុមហ៊ុន Amazon ចំនួនជិត៣ម៉ឺននាក់ផងដែរ៕