Alynana Media Cambodia
Icon Collap
clinic narit

Apple ចេញលក់វ៉ែនតា Vision Pro AR ទីផ្សាដំបូងតម្លៃជាង៣ពាន់ដុល្លារអាមេរិក

Media LNN | Jun 07, 2023
Apple ចេញលក់វ៉ែនតា Vision Pro AR ទីផ្សាដំបូងតម្លៃជាង៣ពាន់ដុល្លារអាមេរិក
Clinic narith

ក្រុមហ៊ុន Apple (AAPL.O) សប្តាហ៍នេះបានដាក់បង្ហាញឧបករណ៍មើលទំនើប ឬវ៉ែនតា Vision Pro តម្លៃជាង ៣ពាន់ដុល្លារអាមេរិក ក្នុងការដាក់បង្ហាញមិនធ្លាប់មានជាជាងមួយទសវត្សរ៍។

Vision Pro នឹងចាប់ផ្តើមលក់ក្នុងតម្លៃ ៣៤៩៩ដុល្លារក្នុងទីផ្សាអាមេរិកដំបូងគេ ដែលថ្លៃជាងតម្លៃឧបករណ៍វ៉ែនតាថ្លៃបំផុតរបស់ Meta ហ្វេសបុកដល់ទៅ ៣ ដង។ ឧបករណ៍នេះនឹងសាកល្បងដើរចូលទីផ្សារដំបូង បើទោះបីជាមិនទាន់ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងត្រូវមានការប្រកួតប្រជែងផ្ទាល់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Facebook Meta បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនឆ្នាំ។  Apple បាននិយាយថា ឧបករណ៍នេះនឹងប្រើប្រាស់បន្ទះឈីបថ្មីទំនើបខ្លាំងហៅថា R1 ដែលនឹងដំណើរការព័ត៌មានពីឧបករណ៍ចាប់សញ្ញារបស់វាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែក។ លោក David Rolfe ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Wedgewood Partners ដែលមានភាគហ៊ុន Apple តាំងពីឆ្នាំ២០០៥ បាននិយាយថា “អ្នកមានស្តុកស្តម្ភ និងបច្ចេកវិទ្យាដំបូងគេនឹងទិញ Vision Pro ដោយខ្វល់ពីតម្លៃវានោះទេ”។

នៅក្នុងភាពខុសគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់វាពីឧបករណ៍ Meta ឧបករណ៍ Vision Pro នេះក៏មានអេក្រង់ខាងក្រៅ ដែលបង្ហាញភ្នែករបស់អ្នកប្រើប្រាស់ទៅកាន់មនុស្សនៅក្នុងពិភពខាងក្រៅផងដែរ៕