ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេស Aston Martin បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្ត Lucid Group ដើម្បីផលិតរថយន្តអគ្គិសនីរួមគ្នាដែលមានថាមពលអគ្គិសនីខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
Aston Martin គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណីតរបស់ចក្រភពអង់គ្លេស និងត្រូវបានបង្កើតឡើងក្នុងពីឆ្នាំ១៩១៣ ដោយស្ថាបនិក ២រូបគឺលោក Lionel Martin និងលោក Robert Bamford។ ចំណែកឯ Lucid Group វិញគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និង មានទីស្នាក់ការកណ្តាលនៅរដ្ឋ California។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណីត Lucid នឹងទទួលបន្ទុកផ្គត់ផ្គង់នូវគ្រឿងបន្លាស់ និងអាគុយរថយន្តអគ្គិសនី ចំណែកឯ Aston Martin និងជាអ្នកដំឡើង។