Alynana Media Cambodia
Icon Collap
clinic narit

ទីក្រុង Baltimore របស់សហរដ្ឋអាមេរិក ត្រៀមផ្លាស់ទីកប៉ាល់ដឹកទំនិញដែលបានបុកស្ពាន

Media LNN | May 20, 2024
ទីក្រុង Baltimore របស់សហរដ្ឋអាមេរិក ត្រៀមផ្លាស់ទីកប៉ាល់ដឹកទំនិញដែលបានបុកស្ពាន
Clinic narith

 

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថា ក្រុមការងារស្រង់បំណែកស្ពាននៅទីក្រុង បាល់ទីម័រ (Baltimore) កំពុងរៀបចំយកកប៉ាល់ដឹកទំនិញ មានប្រវែងជិតស្មើប៉ម ទួរអ៊ីហ្វែល (Eiffel Tower) ដែលបានបុកស្ពាន ចេញពីទីតាំងកើតឧបទ្ទវហេតុនោះ រយៈពេលជិតពីរខែបន្ទាប់ពីការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) ដែលធ្វើឱ្យប៉ះពាល់ដល់កំពង់ផែធំមួយនៅភាគខាងកើតសហរដ្ឋអាមេរិក។

អង្គការបញ្ជាការបង្រួបបង្រួមដែលត្រួតពិនិត្យលើការឆ្លើយតបក្នុងប្រតិបត្តិការនោះបាននិយាយថា ការងារនឹងចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ (២០ ឧសភា) នេះ ដើម្បីផ្លាស់ទីកប៉ាល់ដឹកទំនិញ ដាលី (Dali) ទៅកាន់កំពង់ផែសមុទ្រក្នុងតំបន់។ អភិបាលរដ្ឋ ម៉ារីលែន (Maryland) លោក វេស ម័រ (Wes Moore) បានប្រាប់ទូរទស្សន៍ NBC ថា ក្រុមការងារកំពុងធ្វើការដើម្បីសម្អាតផ្លូវទឹកទាំងស្រុងក្នុងខែនេះ ដែលនឹងស្តារការចូលដំណើរការពេញលេញទៅកាន់កំពង់ផែដ៏មមាញឹកបំផុតសម្រាប់ការដឹកជញ្ជូនរថយន្តនៅសហរដ្ឋអាមេរិក។

ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធ បាននិយាយនៅក្នុងរបាយការណ៍បឋមមួយកាលពីសប្តាហ៍មុនថា កប៉ាល់ ដាលី (Dali) បានបាត់បង់ថាមពលជាច្រើនដងមុនពេលបុកស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី នេះ។ ផលប៉ះពាល់នេះបណ្តាលឱ្យបាក់ស្ពាន ដោយបានសម្លាប់កម្មករសំណង់ផ្លូវថ្នល់ចំនួន ៦ នាក់ និងរារាំងចរាចរណ៍នាវាឆ្លងកាត់ផ្លូវទឹក និងចរាចរណ៍យានយន្តតាមច្រករបៀង I-95 នៅភាគឦសានសហរដ្ឋអាមេរិក៕