Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្ដាលរបស់ឥណ្ឌូនេស៊ី (BI) នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលរហូតដល់ឆមាសទី១ឆ្នាំ២០២៤

Media LNN | Nov 22, 2023
ធនាគារកណ្ដាលរបស់ឥណ្ឌូនេស៊ី (BI) នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលរហូតដល់ឆមាសទី១ឆ្នាំ២០២៤
Clinic narith

ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងបង្ហាញថា ធនាគារកណ្ដាលរបស់ឥណ្ឌូនេស៊ី (BI) នឹងរក្សាទុក អត្រាគោលនយោបាយសំខាន់ៗរបស់ខ្លួនឱ្យនៅដដែលក្នុងកម្រិត៦ភាគរយ ហើយអាចនឹងបន្តរក្សានៅកម្រិតដដែលនេះរហូតដល់ឆមាសទីមួយឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

បើទោះបីជាអតិផរណាបានកើនឡើងពីកម្រិត ២.២% ក្នុងខែកញ្ញា រហូតដល់កម្រិត ២.៥%នៅក្នុងខែតុលាឆ្នាំ២០២៣ក៏ដោយ ក៏វានៅតែស្ថិតក្នុងកម្រិតគោលដៅចន្លោះពី ២%ដល់៤% របស់ធនាគារកណ្តាលឥណ្ឌូនេស៊ី សម្រាប់ឆ្នាំនេះដដែល។ កម្រិតប៉ុណ្ណឹងវាបានបង្ហាញថាសម្ពាធតម្លៃមិនសូវជាមានការព្រួយបារម្ភនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះប៉ុន្មានឡើយ​។

ជាការពិតណាស់ការដំឡើងអត្រាការប្រាក់០.២៥% ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ធនាគារ ធនាគារកណ្តាលឥណ្ឌូនេស៊ី កាលពីខែតុលា គឺសំដៅជំរុញប្រាក់រូពីរបស់ឥណ្ឌូនេស៊ី ដែលបានធ្លាក់ចុះប្រហែល៨%បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ តម្លៃរូបិយប័ណ្ណរូពីបានកើនឡើងជិត២% បើធៀបនឹងប្រាក់ដុល្លារ ។ ក្ដីរំពឹងដែលថា ធនាគារកណ្ដាលរបស់អាម៉េរិក នឹងផ្អាកដំឡើងអត្រាការប្រាក់ នឹងជំរុញតម្លៃប្រាក់រូពី និងរូបិយប័ណ្ណអាស៊ីផ្សេងទៀតផងដែរ។

លោក រ៉ាធីកា រ៉ៅ (Radhika Rao) សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ DBS បាននិយាយថា ស្ថិរភាពប្រាក់រូពី គឺជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរដែលមិនបានរំពឹងទុកកាលពីខែតុលាឆ្នាំ២០២៣ ហើយចាប់ពីពេលនោះមក សម្ពាធទីផ្សារបានធូរស្រាលបន្តិចដោយសារតែប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃក្រោយពីការផ្អាកដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក។

អ្នកសេដ្ឋកិច្ច២៧នាក់ ក្នុងចំណោម៣១នាក់ បានរំពឹងថា ធនាគារកណ្តាលរបស់ឥណ្ឌូនេស៊ីនឹងរក្សាអត្រាការប្រាក់គោលសំខាន់ៗរបស់ខ្លួនមិនផ្លាស់ប្តូរនៅក្នុងអត្រា៦% ហើយ៤នាក់ទៀតបានព្យាករថាធនាគារនេះនឹងដំឡើងបន្ថែម ០.២៥%ទៀត ឱ្យឡើងដល់៦.២%៕