Alynana Media Cambodia
Icon Collap
clinic narit

លោក Bill Gates និយាយថា ChatGPT នឹងផ្លាស់ប្តូរពិភពលោកធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព

Admin Alynana | Feb 11, 2023
លោក Bill Gates និយាយថា ChatGPT នឹងផ្លាស់ប្តូរពិភពលោកធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព
Clinic narith

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជឿជាក់ថា កម្មវិធីបញ្ញាសិប្បនិមិត្តអាចផ្លាស់ប្តូរពិភពលោកបានជាមូលដ្ឋាន។

Gates បានធ្វើអត្ថាធិប្បាយលើ ChatGPT ដែលជាកម្មវិធី AI ដែលមានសមត្ថភាពឆ្លើយតបទៅនឹងសំណួរជាមួយនឹងការឆ្លើយតបដូចមនុស្ស លោកមានថ្លែងបែបនេះ ក្នុងអំឡុងពេលសម្ភាសន៍កាលពីថ្ងៃសុក្រជាមួយកាសែតអាល្លឺម៉ង់ Handelsblatt Today ។

"រហូតមកដល់ពេលនេះ បញ្ញាសិប្បនិមិត្តអាចអាន និងសរសេរបាន ប៉ុន្តែមិនអាចយល់ខ្លឹមសារបានទេ។ កម្មវិធីថ្មីដូចជា ChatGPT នឹងធ្វើឱ្យការងារការិយាល័យជាច្រើនកាន់តែមានប្រសិទ្ធភាព ដោយជួយសរសេរវិក្កយបត្រ ឬសំបុត្រ នេះនឹងផ្លាស់ប្តូរពិភពលោករបស់យើងទៅរកកន្លងថ្មីមួយទៀត។

OpenAI ដែលជាក្រុមហ៊ុនចាប់ផ្តើមដំបូងរបស់ Microsoft កំពុងគាំទ្រជាមួយនឹងទឹកប្រាក់ប្រហែល 10 ពាន់លានដុល្លារ ដែលបានរៀបឲ្យដំណើរការក្នុងខែវិច្ឆិកា ដែលបានធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើល និងធ្វើការអភិវឌ្ឍនក្នុង Silicon Valley បន្ថែមទៀត សម្រាប់ចម្លើយដ៏ការឆ្លើយតបឲ្យមានភាពប្រសើរត្រឹមត្រូវ និងធ្វើឲ្យវាសរសេរបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលដល់អ្នកប្រប្រាស់វា។

"AI នឹង​ត្រូវ​បាន​ពិភាក្សា​ជា​ប្រធាន​បទ​ក្តៅ​បំផុត​នៃ​ឆ្នាំ 2023 ។ តើអ្នកអាចដឹង​អ្វីខ្លះពីវា​? លោក Bill Gates បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Forbes កាលពីដើមខែនេះថា "នេះ​ជា​អ្វី​ដែល​សំខាន់​ដូច​ជា​កុំព្យូទ័រ ដូច​ជា​អ៊ីនធឺណិត ផង​ដែរ"។ ChatGPT គឺជា Chatbot ដែលត្រូវបានបង្កើតឡើងនៅលើគំរូភាសាស៊េរី GPT-3 របស់ក្រុមហ៊ុនមេ។

បូតសន្ទនាប្រើប្រាស់មូលដ្ឋានទិន្នន័យធំៗ ហើយនឹងឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់ និងបង្កើតខ្លឹមសារផ្សេងទៀត លើប្រធានបទផ្សេងៗ។ ក្នុង​ចំណោម​ទម្រង់​ច្រើនដូចជា ឆ្លើយសំណួរ អត្ថបទ សង្ខេប​ច្បាប់ និង​កូដ​កុំព្យូទ័រ៕

ប្រភពៈ Foxnews