Alynana Media Cambodia
Icon Collap
clinic narit

ទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ ផ្តាច់ជីវិតមនុស្ស៣នាក់

Media LNN | Oct 07, 2024
ទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ ផ្តាច់ជីវិតមនុស្ស៣នាក់
Clinic narith

 

(បាងកក)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើង​ប្រទេសថៃ បានសម្លាប់មនុស្ស៣នាក់ ខណៈខេត្តជាច្រើន កំពុងបន្តស្ថិតក្រោមការជន់លិច។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤។

ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ខាងលើ គឺរួមមានទាំង បុរសអាយុ៤៤ឆ្នាំម្នាក់ ដែលត្រូវបានខ្សែភ្លើងឆក់ និងស្រ្តីអាយុ​៣៣ឆ្នាំម្នាក់ ដែលបាត់បង់ជីវិត ដោយសារបំណាក់ដី។ ក្រោពីនេះ សត្វដំរី២ក្បាល ក៏បានលង់ទឹកងាប់ផងដែរ។ តំបន់ភាគខាងជើងថៃ បានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងតែពីព្យុះកំណាច Yagi បានវាយប្រហារមកលើតំបន់អាស៉ីអាគ្នេយ៍ កាលពីដើមខែកញ្ញា។

គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់ក្រុមអ្នកវិទ្យាសាស្រ្ត កត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបង្កើតលំនាំអាកាសធាតុ ដែលបង្កើនលទ្ធភាពខ្ពស់ នៃការកើនមានគ្រោះទឹកជំនន់អាក្រក់ៗ កាន់តែញឹកញាប់។ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ ខេត្តចំនួន២០ ក្នុងចំណោមខេត្តទាំង៧៦ នៃប្រទេសថៃ កំពុងបន្តស្ថិតក្រោមការជន់លិច៕