Alynana Media Cambodia
Icon Collap
clinic narit

នាវាទេសចរណ៍អ៊ីតាលីមួយគ្រឿងបានចូលចត នៅកំពង់ផែសមុទ្រជប៉ុនធ្វើតេស្ដរកcovid-19 ជាង40នាក់

Sang Kim | Apr 23, 2020
នាវាទេសចរណ៍អ៊ីតាលីមួយគ្រឿងបានចូលចត នៅកំពង់ផែសមុទ្រជប៉ុនធ្វើតេស្ដរកcovid-19 ជាង40នាក់
Clinic narith

នាវិកជិត៥០នាក់នៅលើនាវាទេសចរណ៍អ៊ីតាលីមួយគ្រឿងឈ្មោះ Costa Atlantica បានចូលចតដើម្បីជួសជុលនៅកំពង់ផែសមុទ្រនៃទីក្រុងណាហ្គាសាគីប្រទេសជប៉ុន បានធ្វើតេស្ត៍រកឃើញមានផ្ទុកជំងឺ COVID-19។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី ២៣ ខែ មេសា ឆ្នាំ ២០២០។958D8204-AAFA-4C76-B5FB-62B92521E93D

យោងតាមលទ្ធផលធ្វើតេស្ត៍បានបង្ហាញថា ក្នុងចំណោមក្រុមនាវិកដែលឆ្លងជំងឺខាងលើនេះ មាន១៤នាក់ជាក្រុមបម្រើការខាងផ្នែកចុងភៅ និងម្ហូបអាហារ ហើយមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយត្រូវប្រើប្រាស់ឧបករណ៍អុកស៊ីសែនជំនួយ។អាជ្ញធរទីក្រុងណាហ្គាសាគីបានបញ្ជាក់ថា ដំបូងឡើយនាវាទេសចរណ៍ស្ថិតក្នុងផែនការជួសជុលនៅប្រទេសចិន ប៉ុន្តែដោយសារការីករាលដាលនៃជំងឺ COVID-19 នាវានេះត្រូវបានក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi នាំយកទៅចតនៅកន្លែងផលិតនាវាមួយកន្លែងនៃកំពង់ផែណាហ្គាសាគី ភាគខាងលិចប្រទេសជប៉ុនកាលពីចុងខែកុម្ភៈកន្លងទៅ។ ករណីឆ្លងលើនាវិកខាងលើនេះបង្ករការព្រួយបារម្ភដល់ពលរដ្ឋជប៉ុនក្នុងទីក្រុងនេះ ទោះបីមានការធានាពីប្រតិបត្តិករកប៉ាល់ថាពួកគេនឹងស្នាក់នៅក្នុងកំពង់ផែក៏ដោយ ខណៈមាននាវិកខ្លះបានចាកចេញពីតំបន់ដែលត្រូវបានដាក់កម្រិតនោះ។

សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសជប៉ុនមានករណីឆ្លងសរុបនៃជំងឺ COVID-19 ទូទាំងប្រទេសចំនួន ១១,៩៥០ករណី ស្លាប់ ២៩៩នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងមានចំនួន ១,៤២៤នាក់៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters