រោងចក្រចំនួន ៩១ហើយបានផ្អាកការងារបណ្តោះអាសន្នដោយសារវីរុសកូវីដ-១៩ ដែលធ្វើឲ្យកម្មករប្រមាណ ៦១.៥០០ នាក់រងផលប៉ះពាល់។ នេះបើ យោងតាមអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:លោក ហេង សួរ បាននិយាយថ្លែងក្នុងភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។ កាលពីពេលកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការណ៍ដើម្បីជួយដល់កម្មករដែលរងផលប៉ះពាល់ដោយសារតែរោងចក្រផ្អាកដំណើរការបណ្ដាលមកពីកង្វះវត្ថុធាតុដើមផលិតអំឡុងពេលមានការផ្ទុះរាលដាលនៃវីរុសកូវីដ-១៩
ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចនឹងផ្ដល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែ ២០% នៃប្រាក់ខែគោល ១៩០ ដុល្លារជូនដល់កម្មករខណៈដែលថៅកែរោងចក្រត្រូវផ្ដល់ជូន ៤០% បន្ថែមទៀតដូច្នេះកម្មករនិយោជិតនឹងត្រូវទទួលបានសរុប ៦០% នៃប្រាក់ខែគោល ១៩០ ដុល្លារ របស់ពួកគេអំឡុងពេល ព្យួរការងារ ។ ប៉ុន្ដែដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះកម្មករនិយោជិតក៏តម្រូវឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីដែលរៀបចំដោយក្រសួងការងារផងដែរ។
គួររំលឹកផងដែរថាមន្ត្រីនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្លាប់លើកឡើងថាចាប់ពីខែមីនាខាងមុខនេះនឹងមានរោងចក្រមួយចំនួនត្រូវបិទទ្វារបណ្ដោះអាសន្នឬព្យួរការងារកម្មករនយោជិតដោយសារតែបញ្ហាកង្វះវត្ថុធាតុដើមផលិតព្រមទាំងបញ្ហា វីរុសកូវីដ-១៩ ហើយការផ្អាកនេះអាចមានរយៈពេល១ខែពេញឬដល់២ខែ។