(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥២,០៣៨,៤១៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១៩៤,៣៣៧នាក់ និងជាសះស្បើយឡើងវិញ ១២៩,៣២៨,៥៨៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,១០៣,៩៧៤នាក់ ស្លាប់ចំនួន ៥៩០,០៥៥នាក់ និងជាសះស្បើយចំនួន ២៥, ៧១០,១៤២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៩, ១៥៧,០៩៤នាក់ ស្លាប់ចំនួន ២១១,៨៣៥នាក់ និងជាសះស្បើយ ១៥,៦៧៣, ០០៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៦៦៥,៩៦២នាក់ ស្លាប់ ៤០៤,២៨៧នាក់ និងជាសះស្បើយ ១៣,១៩៤, ៥៣៨នាក់។