Alynana Media Cambodia
Icon Collap
clinic narit

ទីបំផុតការសិក្សារការសាកល្បងវ៉ាក់សាំងបង្ហាញក្តី​សង្ឃឹម​សម្រាប់​វ៉ាក់សាំងCOVID-19ហើយ

Sang Kim | Jul 21, 2020
ទីបំផុតការសិក្សារការសាកល្បងវ៉ាក់សាំងបង្ហាញក្តី​សង្ឃឹម​សម្រាប់​វ៉ាក់សាំងCOVID-19ហើយ
Clinic narith

អង់គ្លេស៖ ទិន្នន័យ​ដំបូង​បាន​ពី​ការសាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ចំនួន ៣​ប្រភេទ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ រួម​ទាំង​ប្រភេទ​ដែល​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ពី​សាកលវិទ្យាល័យ Oxford បាន​បង្កើន​ទំនុក​ចិត្ត​ថា​ វ៉ាក់សាំង​មួយ​ប្រភេទ​អាច​បង្វឹក​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ស្គាល់​នៅ​ក្នុង​ខ្លួន​មនុស្ស ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​ដោយ​ពុំ​មាន​ការ​ប៉ះ​ពាល់​មិន​ធ្ងន់​ធ្ងរ​។

មិន​ចំពោះ​ថា ​តើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ណា​មួយ​នឹង​នាំ​ឲ្យ​មាន​វ៉ាក់សាំង​ ដែល​មាន​សមត្ថភាព​ការពារ​មនុស្ស​រាប់ពាន់​លាន​នាក់​ និង​បញ្ចប់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ៦០​ម៉ឺន​នាក់​នោះ​គឺ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​។ វ៉ាក់សាំង​ទាំងអស់​នឹង​ត្រូវ​ការ​កា​រ​សិក្សា​ច្រើន​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ថា ​វ៉ាក់សាំង​អាច​បង្ការ​ការ​ឆ្លង​ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ប្រកបដោយ​សុវត្ថិភាព​។​ វ៉ាក់សាំង​ដែល​កំពុង​ត្រូវ​បាន​ផលិត​ ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស Astra Zeneca ​រួម​ជាមួយ​សាកលវិទ្យាល័យ Oxford បាន​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយតប​ភាព​ស៊ាំ ​ចំពោះ​អ្នកចូលរួម​ក្នុង​ការ​សិក្សា​ទាំងអស់​ ដែល​បាន​ទទួល​ចំនួន ២ដូ​ស​ដោយ​គ្មាន​ផល​ប៉ះ​ពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រាយការណ៍​ថា​ វ៉ាក់សាំង​បង្ការ​វីរុស​ដែល​ស្ថិត​ក្រោម​ការផលិត​ដោយ​ក្រុមហ៊ុន​ Can Sino Biologics ​និង​អង្គភាព​ស្រាវជ្រាវ​យោធា​របស់​ប្រទេស​ចិន​ បាន​បង្ហាញ​ផង​ដែរ​ថាវា​បាន​បង្ហាញ​ពី​សុវត្ថិភាព ​និង​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ភាព​ស៊ាំ​ ចំណោម​អ្នកស្ម័គ្រចិត្ត​ដែល​មាន​សុខ​ភាព​ល្អ​ចំនួន ៥០៨​នាក់​ស្ទើរតែ​ទាំងអស់​ដែល​បាន​ទទួល​វ៉ាក់សាំង​ចំនួន​មួយ​ដូ​ស​៕