Alynana Media Cambodia
Icon Collap
clinic narit

អ៊ីតាលី បដិសេធ ផ្តល់ ទីតាំង ប្រវត្តិសាស្ត្រជាសង្វៀនប្រកួតរវាង Elon Musk និង Mark Zuckerberg

Media LNN | Jul 05, 2023
អ៊ីតាលី បដិសេធ ផ្តល់ ទីតាំង ប្រវត្តិសាស្ត្រជាសង្វៀនប្រកួតរវាង Elon Musk និង Mark Zuckerberg
Clinic narith

អ៊ី​តា​លី ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​រវាង​កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​២​រូប​របស់​សហរដ្ឋអាមេរិក លោក Elon Musk ទល់​នឹង​លោក Mark Zuckerber ទំនងជា​មិន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រាសាទបុរាណ Colosseum ដែល​ស្ថិត​ក្នុង​ទីក្រុង​រ៉ូ​ម​ប្រទេស​អ៊ី​តា​លី​បាន​ឡើយ បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ី​តា​លី កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បដិសេធ​ការ​ផ្តល់​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​មាន​អាយុកាល​ជិត​២​ពាន់​ឆ្នាំ សម្រាប់​ការ​ប្រកួត​រវាង​មហាសេដ្ឋី​ទាំង​២​រូប​នេះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ Sportskeeda កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​។

71e40801946a758b5ec25903276459a3-61

កាលពី​ស​ប្តា​ហ៍​មុន ការ​រំពឹង​ទុក​អំពី​ការ​ប្រកួត​ប្រដាល់​រវាង​លោក Elon Musk ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​យានអវកាស ទំនាក់ទំនង​ផ្កាយ​រណប SpaceX និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ហើយ​ក៏​ជា​ប្រធាន​ក្រុមហ៊ុន Twitter តទល់​នឹង​លោក Mark Zuckerberg ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុនមេ​របស់​ហ្វេ​ស​ប៊ុ​ក (Facebook) ដែល​ទំនងជា​ការ​ប្រកួត​បែប​គុន​ចម្រុះ​នៅ​ក្នុង​ទ្រុង កំពុង​តែ​ផ្ទុះ​កក្រើក​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​ត្រូវ​បាន​រាយការណ៍​ថា ប្រទេស​អ៊ី​តា​លី​បាន​ផ្តល់​ជូន​ទីតាំង​ដ៏​ពិសេស​សម្រាប់​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ បើ​ទោះបីជា​ការ​ប្រកួត​នេះ មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​យ៉ាងណា​ក៏​ដោយ​។របាយការណ៍​ដំបូង​អះ​អា​ងា​ថា រោង​មហោស្រព​ប្រ​វិត្ត​សាស្ត្រ​រាង​អេ​លី​ប Colosseum ឬ Flavian Amphitheatre នៅ​កណ្តាល​ទីក្រុង​រ៉ូ​ម ត្រូវ​បាន​កំណត់​ជាទី​តាំង​សម្រាប់​ការ​ប្រកួត​នេះ ហើយ​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ ត្រូវ​បាន​ជំរុញ​បន្ថែម​ដោយ​លោក Elon Musk នៅ​លើ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ថែម​ទៀត​ផង​។របាយការណ៍​ត្រូវ​បាន​ចេញផ្សាយ​លើ​បណ្តាសារ​ព័ត៌មាន​ជុំវិញ​ពិភពលោក បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អ៊ី​តា​លី កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ទាំងនោះ តាម​រយៈ​ក្រសួង​វប្បធម៌​អ៊ី​តា​លី​ផ្ទាល់​តែ​ម្តង​។ បន្ថែម​លើស​ពី​នេះ ក្រសួង​បាន​ស្នើ​ដល់​កំពូល​មហាសេដ្ឋី​ទាំង​២​រូប​របស់​សហ​ហ​រដ្ឋ​អា​មេ​រិ​កថា ពួក​គេ​នៅ​តែ​អាច​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រាសាទ Colosseum បាន ប៉ុន្តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ គឺ​ត្រូវ​តែ​ធានា​ថា ព្រឹត្តិការណ៍​នោះ​គ្មាន​ការ​ប្រើប្រាស់​អំពើ​ហិ.ង្សា​៕