Alynana Media Cambodia
Icon Collap
clinic narit

អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្ដើមហ្វឹកហាត់បញ្ជាយន្តហោះចម្បាំង F-16 ឆាប់ៗនេះ

Media LNN | Jun 13, 2023
អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្ដើមហ្វឹកហាត់បញ្ជាយន្តហោះចម្បាំង F-16 ឆាប់ៗនេះ
Clinic narith

អ៊ុយក្រែន៖ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Kajsa Ollongren បាននិយាយថា អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្តើមហ្វឹកហាត់ ដើម្បីប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកឆាប់ៗ ក្នុងរដូវក្តៅនេះ។967aec83ef58ffa0e49454cf0734c788-55

លោក Ollongren បានប្រាប់ថា៖ «យើងត្រូវពិនិត្យមើលថា តើពួកគេមានសមត្ថភាពអ្វីខ្លះ? តើភាសាអង់គ្លេសរបស់ពួកគេយ៉ាងម៉េចដែរ? តើយើងអាចចាប់ផ្តើមជាមួយក្រុមណា? ជាក់ស្ដែង តើពួកគេស្ថិតក្នុងកម្រិតណា? មែនហើយ រដូវក្តៅនេះគឺជាក្ដីប្រាថ្នារបស់យើង ហើយយើងនឹងចាំមើលថា វាជាការពិត ឬអត់»។

សម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) គឺប្រទេសហូឡង់ និងដាណឺម៉ាក កំពុងដឹកនាំសម្ព័ន្ធអន្តរជាតិ ដើម្បីបណ្តុះបណ្តាលអាកាសយានិក បុគ្គលិកគាំទ្រ និងចុងក្រោយ ផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន។

តែទោះជាយ៉ាងណាក្ដី លោក Ollongren បានបញ្ជាក់បន្ថែមថា ការសម្រេចចុងក្រោយពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទនេះឲ្យទៅទីក្រុងគីវ (Kyiv) មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ដោយលោកបានប្រាប់ថា៖ "រឿងនេះគឺថា វាជាប្រព័ន្ធសព្វាវុធខ្លាំង វាមានសមត្ថភាពខ្លាំងណាស់ ប៉ុន្តែវានឹងមិនមានការផ្ដល់ជូនក្នុងពេលឆាប់ៗនេះឡើយ ហើយប្រាកដណាស់ លោកប្រធានាធិបតី (Volodymyr) Zelenskiy ដឹងពីរឿងនោះច្បាស់ណាស់»។photo_2023-06-12_07-46-59-17

គោលបំណងនេះ នឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលដំណើរការយ៉ាងពេញលេញ ក្នុងរយៈពេលប្រាំមួយខែ ហើយយោងតាមប្រភពពីរ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Reuters ថា ការបណ្តុះបណ្តាល នឹងចាប់ផ្តើមជាមួយអាកាសយានិកអ៊ុយក្រែន២ក្រុមមាន១២នាក់ ដែលមានបទពិសោធន៍៕