Alynana Media Cambodia
Icon Collap
clinic narit

ធានាគារអភិវឌ្ឍន៍អាស៊ី ទម្លាក់ការព្យាករណ៍ GDPវៀតណាម ត្រឹម ៥,៨% ក្នុងឆ្នាំនេះ

Media LNN | Jul 20, 2023
ធានាគារអភិវឌ្ឍន៍អាស៊ី ទម្លាក់ការព្យាករណ៍ GDPវៀតណាម ត្រឹម ៥,៨% ក្នុងឆ្នាំនេះ
Clinic narith

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដោយសារតែមូលហេតុនៃបញ្ហាប្រឈមមួយចំនួន នៃសេដ្ឋកិច្ចរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ មកនៅត្រឹម ៥,៨% នៅឆ្នាំនេះ ខណៈកាលពីពេលកន្លងទៅធ្លាប់ព្យាករណ៍ថា អាចកើនដល់ ៦,៥%។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។64900f2d4725a-9ADB បាននិយាយក្នុងរបាយការណ៍មួយថា វិស័យឧស្សាហកម្ម និងផលិតកម្មរបស់វៀតណាម បានបន្តប្រឈមនឹងសម្ពាធពីតម្រូវការខាងក្រៅប្រទេស​ ស្របពេលធនាគារមួយនេះក៏បានទម្លាក់ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០២៤ ពី ៦,៨% មកនៅត្រឹម ៦,២% ផងដែរ។71e40801946a758b5ec25903276459a3-76

ដោយឡែកកាលពីពេលកន្លងទៅថ្មីៗនេះ​ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានលើកឡើងដែរថា វៀតណាមកំពុងប្រឈម នឹងបញ្ហាយ៉ាងតឹងរឹង ក្នុងការសម្រេចបាននូវគោលដៅកំណើនពី ៦ ទៅ៦,៥% នៅឆ្នាំនេះថែមទៀតផង៕