គំនូរចុងក្រោយរបស់លោក Gustav Klimt លក់ចេញតម្លៃ ១០៨.៥ លានដុល្លារ ក្លាយជាកំណត់ត្រាគំនូរថ្លៃបំផុតមិនធ្លាប់លក់បាននៅអឺរ៉ុប ។លោក Gustav Klimt ជាវិចិត្រករជនជាតិអូទ្រីសដែលស្លាប់នៅឆ្នាំ ១៩១៨ ដោយបន្សល់ទុកស្នាដៃជាច្រើនមានតម្លៃរាប់រយលានដុល្លារ ។
សម្រាប់គំនូរខាងលើគឺជាស្នាដៃចុងក្រោយរបស់លោក Gustav មុនស្លាប់ វាត្រូវអ្នកប្រមូលគំនូរពីហុងកុងដេញថ្លៃយក បន្ទាប់ពីដាក់ដេញថ្លៃប្រហែល ១០ នាទីប៉ុណ្ណោះ ។លើកចុងក្រោយដែលគំនូរនេះត្រូវដាក់ដេញថ្លៃគឺនៅឆ្នាំ ១៩៩៤ ក្នុង Sotheby’s នៃទីក្រុងញូវយ៉ក តម្លៃ ១១.៦ លានដុល្លារ ។ដោយឡែកឆ្នាំមុនគំនូរ birch forest របស់ Gustav ក៏បានលក់ចេញនៅ Christie’s ជាមួយតម្លៃខ្ពស់ដែរ គឺ ១០៤.៦ លានដុល្លារឯណោះ ៕