ប្រទេសចិនរាយការណ៍ពីការស្លាប់មនុស្សលើកដំបូងដោយសារជំងឺគ្រុនផ្តាសាយបក្សី H3N8។នេះបើតាមយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងនៅថ្ងៃពុធទី ១២ ខែមេសា ឆ្នាំ២០២៣។ ស្ត្រីអាយុ ៥៦ ឆ្នាំម្នាក់នៅរស់នៅភាគខាងត្បូងប្រទេសចិនបានស្លាប់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាននូវជំងឺផ្តាសាយបក្សី H3N8 ដែលជាការស្លាប់ដំបូងរបស់មនុស្សដោយសារជំងឺផ្តាសាយបក្សីប្រភេទនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ស្ត្រីដែលមានស្ថានភាពសុខភាពពីមុនរួមទាំងជំងឺមហារីកស្រាប់ផងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីខែកុម្ភៈហើយបានស្លាប់នៅមួយខែក្រោយមក។
ករណីនេះដែលថាបណ្តាលមកពីជំងឺផ្តាសាយបក្សី ទើបតែត្រូវបានរកឃើញតាមរយៈប្រព័ន្ធតាមដានការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ (SARI)។ អ្នកឆ្លងត្រូវបានគេដឹងថា បានប៉ះផ្ទាល់ជាមួយនឹងបក្សុសត្វរស់។ ក៏ប៉ុន្តែរដ្ឋាភិបាលចិនបានបង្កើនការត្រួតពិនិត្យសម្រាប់ជំងឺគ្រុនផ្តាសាយបក្សីនេះហើយ ហើយថាហានិភ័យនៃការឆ្លងកាន់ដូចជាមានកម្រិតទាប។ ការឆ្លងមេរោគថ្មី H3N8 បានបំផ្លិចបំផ្លាញបសុបក្សី និងបក្សីព្រៃជុំវិញពិភពលោកក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ហើយបានរីករាលដាលដល់ថនិកសត្វ រួមទាំងកញ្ជ្រោង ខ្លាឃ្មុំ និងឆ្មាក្នុងស្រុក៕