ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor របស់កូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគប្រហែល ៨៥.៤១ពាន់លានដុល្លារក្នុងរយៈពេល ៩ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០៣២ខាងមុខ ដើម្បីស្រាវជ្រាវ និងផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
Hyundai គឺជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្ត KIA និងត្រូវបានគេស្គាល់ថាជើងខ្លាំងមួយស្ថិតក្នុងចំនោមក្រុមហ៊ុនផលិតរថយន្តធំបំផុតទាំង១០របស់ពិភពលោក។ តាមរយៈសេចក្តីថ្លៃងការណ៍មួយ Hyundai បានឱ្យដឹងថាខ្លួនមានបំណងលើកស្ទួយការធ្វើមូលដ្ឋានីយកម្មនៃផលិតកម្មរថយន្តអគ្គិសនី (EV) នៅអាមេរិក ដែលជាទីផ្សារធំបំផុតមួយរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ Hyundai ចង់បង្កើនចំណែកទិន្នផលពី ០.៧ភាគរយទៅ ៧៥ភាគរយក្នុងឆ្នាំ២០៣០ ដែលបង្ហញពីមហិច្ឆតាដ៏ធំបំផុតមួយ។
យ៉ាងណាមិញជុំវិញការវិនិយោគនេះ Hyundai នៅមិនទាន់ចេញរបាយការណ៍បញ្ជាក់ថា នឹងចាប់ផ្តើមនៅប្រទេសណាដំបូងគេនោះទេ តែបើតាមរបាយការណ៍កន្លងមកក្រុមហ៊ុនកូរ៉េខាងត្បូងនេះទំនងជាអាចបោះទុនវិនិយោគនៅអាមេរិកច្រើនជាងបណ្តាលប្រទេសផ្សេងៗ។