Alynana Media Cambodia
Icon Collap
clinic narit

ទីក្រុងញូវយ៉កប្តឹងក្រុមហ៊ុន Hyundai និង Kia ជុំវិញសំណុំរឿងចោរលួចរថយន្ត

Media LNN | Jun 07, 2023
ទីក្រុងញូវយ៉កប្តឹងក្រុមហ៊ុន Hyundai និង Kia ជុំវិញសំណុំរឿងចោរលួចរថយន្ត
Clinic narith

 

 

រដ្ឋាភិបាលទីក្រុងញូវយ៉កបានប្តឹងក្រុមហ៊ុន Hyundai Motor Co និង Kia Corp ដោយចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងទាំងពីរថា មានការធ្វេសប្រហែស និងបង្កើតភាពរំខានជាសាធារណៈ តាមរយៈការលក់រថយន្តដែលងាយស្រួលលួចខ្លាំងពេក។ 

 

ទីក្រុងញូវយ៉កដែលជាមានប្រជាជនច្រើនជាងគេរបស់សហរដ្ឋអាមេរិក បានចូលរួមជាមួយទីក្រុងធំៗជាច្រើនផ្សេងទៀត ក្នុងការប្តឹងក្រុមហ៊ុន Hyundai និង Kia ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម ក្នុងនោះមានទីក្រុង Baltimore, Cleveland, Milwaukee, San Diego និង Seattle។