ក្រសួងការបរទេសចិនបាននិយាយថា របាយការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានផ្តល់ការធានាសុវតិ្ថភាពជាថ្មីម្តងទៀត លើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មរួចរាល់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺមិនអាចយកជាការបាននោះទេ ខណៈដែលចិនជំរុញឱ្យជប៉ុនគោរពផ្នែកវិទ្យាសាស្ត្រ និងការពិត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ទាក់ទងនឹងរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីម្សិលមិញ ទាំងក្រសួងការបរទេសចិន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងរដ្ឋបាលសុវត្ថិភាពនុយក្លេអ៊ែរជាតិ សុទ្ធតែបានដឹងពីជំហរដ៏ម៉ឺងម៉ាត់របស់ប្រទេសចិន។