Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ អាចកើនឡើង ៤% នៅឆ្នាំនេះ និងឆ្នាំ ២០២៤ ខាងមុខ

Media LNN | Apr 20, 2023
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ អាចកើនឡើង ៤% នៅឆ្នាំនេះ និងឆ្នាំ ២០២៤ ខាងមុខ
Clinic narith

នៅក្នុងការព្យាករទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នៅខែមេសានេះ IMF បាននិយាយថា បើទោះបីជាមានភាពមិនប្រាកដប្រជាទៅលើសេដ្ឋកិច្ចជុំវិញពិភពលោកក៏ដោយ ប៉ុន្តែឡាវ នៅតែអាចមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលប្រទេស ដែលជាដៃគូពាណិជ្ជកម្មសំខាន់ រួមទាំងចិនផងនោះ បានបើកច្រកព្រំដែនឡើងវិញ ។

seagames1-1681788551-8

ស្ថាប័នដដែលនេះ ក៏បានធ្វើការព្យាករទៀតផងដែរថា នឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ សម្រាប់ប្រទេសដែលកំពុងមានទីផ្សាររីកចម្រើន និងកំពុងអភិវឌ្ឍ នៅក្នុងទ្វីបអាស៊ី បើធៀបទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ។

ជម្រាបជូនផងដែរថា កាលពីមុន ការិយាល័យស្ថិតិឡាវ ក៏បានរាយការណ៍ផងដែរថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសខ្លួន បានថយចុះបន្តិច ពី ៤១,៣% ក្នុងខែកុម្ភ: មកនៅត្រឹម ៤១% នៅក្នុងខែមីនា ខណ:នេះជាលើកដំបូងហើយ ដែលអត្រាអតិផរណា នៅក្នុងប្រទេសឡាវ បានធ្លាក់ចុះ បន្ទាប់ពីមានការកើនឡើងឥតឈប់ឈរ អស់រយ:ពេលជាងមួយឆ្នាំ ៕

341189534_651478753472490_1577443956046588447_n-12