Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ជប៉ុននឹងបាត់បង់តំណែងជាមហាសអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក

Admin Alynana | Oct 28, 2023
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ជប៉ុននឹងបាត់បង់តំណែងជាមហាសអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក
Clinic narith

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ជប៉ុននឹងបាត់បង់តំណែងជាមហាសអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក ហើយត្រូវប្រគល់ទៅឱ្យអាល្លឺម៉ង់ដោយសារតម្លៃប្រាក់យ៉េនចុះថោក។ កំណើនសេដ្ឋកិច្ចរបស់ជប៉ុនអាចមានត្រឹម៤២៣០ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈអាល្លឺម៉ង់នឹងកើនឡើងដល់ ៤៤៣០ពាន់លានដុល្លារ ។

យោងតាមការព្យាកររបស់ IMF ការទម្លាក់តម្លៃប្រាក់យ៉េននឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនដែលគិតជាប្រាក់ដុល្លារនៅឆ្នាំនេះធ្លាក់ចុះ ហើយត្រូវលះបង់តំណែងរបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ចទីបីនៅលើពិភពលោកទៅឲ្យអាល្លឺម៉ង់។
 
ទន្ទឹមនេះ ឥណ្ឌាជាប្រទេសដែលបាននាំមុខចិននូវប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកជាង ១,៤ពាន់លាននាក់នោះ អាចក្លាយជាមហាអំណាចសេដ្ឋកិច្ចនាំមុខជប៉ុននៅឆ្នាំ២០២៦។ ក្នុង​អំឡុង​ឆ្នាំ ២០២៦ ទៅឆ្នាំ ២០២៨ ជប៉ុន​នឹង​បន្ត​ធ្លាក់​មក​លេខ​៥​ក្នុង​ពិភពលោក ខណៈ​ឥណ្ឌា​ជាប់​លេខ​៤​ក្នុង​ឆ្នាំ​២០២៦ និង​លេខ​៣​នៅ​ឆ្នាំ​២០២៧។
 
នៅឆ្នាំ ១៩៦៨ ជប៉ុនបាននាំមុខអាល្លឺម៉ង់ខាងលិចនៅក្នុងលក្ខខណ្ឌនៃផលិតផលជាតិសរុប (GNP) ដែលធ្វើឲ្យប្រទេសនេះក្លាយជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបន្ទាប់ពីអាម៉េរិក។ ជប៉ុន​បាន​កាន់​តំណែង​នេះ​រហូត​ដល់​ត្រូវ​ចិន​វ៉ាយកក្នុង​ឆ្នាំ​២០១០ ហើយបាន​ធ្លាក់​មក​ចំណាត់ថ្នាក់លេខ​៣។
 
ទោះបីជាចំនួនប្រជាជនអាល្លឺម៉ង់មានត្រឹមតែ២ភាគ៣នៃចំនួនប្រជាជនជប៉ុនក៏ដោយ ដោយសារតែឥទ្ធិពលនៃអត្រាប្តូរប្រាក់ ស្របពេលជប៉ុនបានជួបប្រទះកំណើនទាបក្នុងរយៈពេលវែងនោះ ធ្វើឲ្យគម្លាតនៃកំណើនរវាងប្រទេសទាំងពីរបានរួមតូចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
 
យោងតាមការប៉ាន់ប្រមាណរបស់ IMF កំណើន GDP បន្ទាប់បន្សំរបស់ជប៉ុននឹងឈានដល់ប្រហែល ៤២៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ ០,២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែល GDP របស់អាល្លឺម៉ង់នឹងកើនឡើងដល់ ៤៤៣០ពាន់លានដុល្លារ កើនឡើង ៨,៤ភាគរយ។
 
បើតាមទិន្នន័យរបស់ធនាគារកណ្តាលជប៉ុន អត្រាប្តូរប្រាក់ដុល្លារជាមួយប្រាក់យ៉េនថ្មីៗនេះបានជួញដូរប្រហែល  ១ដុល្លារសម្រាប់ ១៥០យ៉េន ដែលខ្ពស់ជាងជាមធ្យម ១ដុល្លារសម្រាប់ ១៣១យ៉េនកាលពីឆ្នាំ២០២២។
 
ភាពខុសគ្នានៃអត្រាការប្រាក់រវាងជប៉ុន និងអាម៉េរិកកំពុងកើនឡើង ដែលបណ្តាលឱ្យប្រាក់យ៉េនធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលអត្រាប្តូរប្រាក់អឺរ៉ូជាមួយប្រាក់ដុល្លារមិនមានការផ្លាស់ប្តូរច្រើននោះទេ។
 
ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចត្រឡប់វិញ ក្នុងសុន្ទរកថាគោលនយោបាយរបស់លោកនៅក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភានាថ្ងៃទី២៣ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងផ្តល់អាទិភាពដល់សេដ្ឋកិច្ចលើសអ្វីៗទាំងអស់ជាមួយនឹងវិធានការដូចជាការផ្តល់ជូនថ្មីៗនេះមាន ការកាត់បន្ថយពន្ធ ការដំឡើងប្រាក់បៀវត្សរ៍ និងការគាំទ្រសម្រាប់អ្នកដែលមានចំណូលទាប៕