Alynana Media Cambodia
Icon Collap
clinic narit

IMF ព្យាករណ៍ថា អតិផរណានឹងធ្លាក់ចុះនៅឆ្នាំ២០២៣នេះ ហើយនៅឆ្នាំ២០២៤ នឹងមានការងើបឡើងសេដ្ឋកិច្ចឡើងវិញ

Admin Alynana | Feb 02, 2023
IMF ព្យាករណ៍ថា អតិផរណានឹងធ្លាក់ចុះនៅឆ្នាំ២០២៣នេះ ហើយនៅឆ្នាំ២០២៤ នឹងមានការងើបឡើងសេដ្ឋកិច្ចឡើងវិញ
Clinic narith

ទីផ្នាក់ងា IMF ព្យាករណ៍ថា អតិផរណានឹងធ្លាក់ចុះនៅឆ្នាំ២០២៣នេះ ហើយនៅឆ្នាំ២០២៤ នឹងមានការងើបឡើងសេដ្ឋកិច្ចឡើងវិញ។

កំណើនសកលត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះប្រមាណពីរ 3.4 ភាគរយក្នុងឆ្នាំ 2022 មកត្រឹមតែ 2.9 ភាគរយក្នុងឆ្នាំ 2023 បន្ទាប់មកអាចមានការកើនឡើងដល់ 3.1 ភាគរយនៅឆ្នាំ 2024។ ការព្យាករណ៍សម្រាប់ឆ្នាំ 2023 គឺ 0.2 ភាគរយខ្ពស់ជាងការព្យាករនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកខែតុលា ឆ្នាំ 2022 របស់ WEO ប៉ុន្តែខាងក្រោម នេះតាមការសង្គេតមើលជាប្រវត្តិសាស្រ្ត ចាំពីឆ្នាំ 2000-19 ជាមធ្យម 3.8 ភាគរយ។

ការកើនឡើងនៃអត្រាការប្រាក់របស់ធនាគារកណ្តាល គឺដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ស្របពេលសង្គ្រៀមនេះនៅតែបន្តគំរាមកំហែងដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។ ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នៅក្នុងប្រទេសចិនបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ 2022 ប៉ុន្តែការបើកឡើងវិញនាពេលថ្មីៗនេះ បានធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

អតិផរណាសកលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី 8.8 ភាគរយក្នុងឆ្នាំ 2022 មកត្រឹម 6.6 ភាគរយក្នុងឆ្នាំ 2023 និង 4.3 ភាគរយនៅឆ្នាំ 2024 នៅតែខ្ពស់ជាងកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ (2017-19) ប្រហែល 3.5 ភាគរយ៕