ទីភ្នាក់ងារប្រឆាំងអំពើពុករលួយប្រទេសប៉ាគីស្ថាន បានចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រី លោក Imran Khan នៅតុលាការជាន់ខ្ពស់ទីក្រុង Islamabad កាលពីថ្ងៃអង្គារ ដែលកំពុងគំរាមឲ្យមានភាពវឹកវរថ្មី នៅក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ខណៈការប៉ះទង្គិចគ្នាជាច្រើន បានផ្ទុះឡើងរវាង ក្រុមអ្នកគាំទ្រ លោក Khan និងនគរបាលបណ្តាលឲ្យអ្នកតវ៉ាយ៉ាងហោចណាស់ម្នាក់ស្លាប់។
ការចាប់ខ្លួនលោក Khan បានធ្វើឡើង បន្ទាប់ពីយោធាដ៏មានឥទ្ធិពល បានដាក់កំហុសរូបលោកពី បទចោទប្រកាន់ដដែលៗ លើមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ពីការព្យាយាមធ្វើឃាតរូបលោក និងអតីតមេបញ្ជា ការកងកម្លាំងប្រដាប់អាវុធថាជាអ្នកស្ថិតនៅពីក្រោយការដករូប លោកចេញពីអំណាចកាលពីឆ្នាំមុន។
យោធាប៉ារ៉ារាប់សិបនាក់ដែលត្រៀមទប់អំពើកុបកម្ម បានព័ទ្ធជុំវិញលោក Khan ជាមេដឹកនាំដ៏មានប្រជាប្រីយភាពបំផុត ដែលយោងតាមការបោះឆ្នោតប្រជាមតិ ហើយបាននាំលោកចូលទៅកាន់រថយន្តព័ណ៌ខ្មៅមួយគ្រឿង។
យោងតាមសាក្សី និងវីដេអូដែលបានចែករំលែកដោយគណបក្សរបស់លោក បានឲ្យដឹងថា អាជ្ញាធរ នៅក្នុងខេត្តចំនួន៣ ក្នុងចំណោមខេត្តចំនួន៤របស់ប្រទេសប៉ាគីស្ថាន បានដាក់បទបញ្ជាបន្ទាន់ ដោយហាមឃាត់ការប្រមូលផ្តុំគ្នាទាំងអស់ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក Khanបានប៉ះទង្គិចគ្នាជាមួយនគរបាល ដោយបានបិទផ្លូវធំៗដែលតភ្ជាប់ទីក្រុងនានា និងបានប្រញាប់ទៅកាន់អគារយោធាក្នុងទីក្រុង Lahore និងទីក្រុង Rawalpindi។
ការប៉ះទង្គិចគ្នា បានបណ្តាលឲ្យអ្នកតវ៉ាម្នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស រួមទាំងមន្ត្រីនគរបាល៦នាក់នៅក្នុងទីក្រុង Quetta ភាគខាងត្បូង។
ការចាប់ខ្លួនលោក Khan បានធ្វើឡើងនៅពេលដែល ប្រជនប៉ាគីស្ថានកំពុងទទួលរងពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយអតិផរណាហក់ឡើងខ្ពស់ និងកំណើនចុះខ្សោយ។