ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានវិលត្រឡប់ទៅកាន់ប្រទេសចិនដីគោកវិញក្នុងដំណើរទស្សនកិច្ចជាសាធារណៈដ៏កម្រមួយ ដែលបានកើតឡើងនៅពេលដែលទីក្រុងប៉េកាំងព្យាយាមស្តារទំនុកចិត្តលើថ្នាក់សហគ្រិនបន្ទាប់ពីការបង្ក្រាបអស់រយៈពេលជាច្រើនឆ្នាំលើវិស័យបច្ចេកវិទ្យា។
លោក Ma បានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់គាត់នៅទីក្រុង Hangzhou ដែលជាកន្លែង Alibaba មានទីស្នាក់ការរបស់ខ្លួន ដើម្បីទៅទស្សនាសាលា Yungu ដែលផ្តល់មូលនិធិដោយក្រុមហ៊ុនរបស់គាត់ Alibaba ដែលភាគច្រើនអប់រំកូនៗរបស់បុគ្គលិក Alibaba ។ នៅក្នុងអត្ថបទមួយដែលបានបង្ហោះនៅលើគណនី WeChat របស់ខ្លួនកាលពីថ្ងៃច័ន្ទទី ២៧ ខែមីនា ឆ្នាំ២០២៣សប្តាហ៍នេះ សាលាបានដកស្រង់សម្តីលោក Ma និយាយអំពីបញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិតចំពោះការអប់រំ។ ហើយអតីតគ្រូបង្រៀនភាសាអង់គ្លេស និងជាសប្បុរសជនផ្នែកអប់រំ បានពិភាក្សាអំពីតម្រូវការសម្រាប់កំណែទម្រង់អប់រំ ប្រសិនបើកុមារត្រូវប្រកួតប្រជែងជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI នាពេលអនាគត។ កាសែត Financial Times បានរាយការណ៍ថា លោក Ma បានរស់នៅក្នុងទីក្រុងតូក្យូអស់រយៈពេលជិតប្រាំមួយខែនៅក្នុងខែវិច្ឆិកា ដោយបានធ្វើដំណើរជាទៀងទាត់ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ Ma ក៏បានចំណាយពេលនៅហុងកុងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយលេងកីឡាវាយកូនហ្គោល ក្រោយត្រូវបានរដ្ឋាភិបាលចិនបង្រ្កាបគាត់រឿងវាយប្រហារទៅលើអ្នកឃ្លាំមើលហិរញ្ញវត្ថុ និងធនាគាររបស់ប្រទេសចិន។
យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងនឹងសង្ឃឹមថាការផ្សព្វផ្សាយជុំវិញការធ្វើដំណើរដ៏កម្ររបស់លោក Ma ក្នុងប្រទេសចិនដីគោកអាចពង្រឹងទំនុកចិត្តឡើងវិញសម្រាប់សហគ្រិន បន្ទាប់ពីការបញ្ចប់ទាំងការបង្រ្កាបបទប្បញ្ញត្តិដ៏អាក្រក់ និងការរឹតបន្តឹងវិធានការសូន្យ-Covidដ៏ស្មុគស្មាញនាពេលកន្លងទៅ៕