Alynana Media Cambodia
Icon Collap
clinic narit

បាត់ខ្លួន២ឆ្នាំ Jack Ma ជ្រុះទ្រព្យជិតពាក់កណ្តាល ឯក្រុមហ៊ុនខាតបង់តម្លៃ៨៥០ពាន់លាន$

Media LNN | Jul 11, 2023
បាត់ខ្លួន២ឆ្នាំ Jack Ma ជ្រុះទ្រព្យជិតពាក់កណ្តាល ឯក្រុមហ៊ុនខាតបង់តម្លៃ៨៥០ពាន់លាន$
Clinic narith

មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma ជួបគ្រោះធំជ្រុះទ្រព្យជិតពាក់កណ្តាល ឯក្រុមហ៊ុន Alibaba និង Ant Group បានខាតបង់តម្លៃរហូតដល់៨៥០ពាន់លានដុល្លារ ព្រោះតែពាក្យរិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។Alibaba ដែលជាក្រុមហ៊ុនកូនច្បងរបស់លោក Jack Ma បានធ្លាក់ចុះតម្លៃទីផ្សារ ៤៥% ឬស្មើនឹង ៦២០ពាន់លានដុល្លារ ចាប់តាំងពីភាគហ៊ុនឡើងដល់កំពូលនៅឆ្នាំ២០២០ តាមការគណនារបស់ Bloomberg កាលពីថ្ងៃទីអាទិត្យនេះ។

 
ចំណែកឯ Ant Group ជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសហការបង្កើតឡើងដោយលោក Jack Ma ដែលដំណើរការកម្មវិធីទូទាត់ប្រាក់ Alipay ឥឡូវនេះមានតម្លៃត្រឹម ៧៨.៥ ពាន់លានដុល្លារប៉ុណ្ណោះ  ដែលជាការធ្លាក់ចុះតម្លៃ ៧៥% ចំពោះការវាយតម្លៃរបស់ខ្លួនចំនួន ៣១៥ ពាន់លានដុល្លារ នៅក្នុង IPO កាលពីឆ្នាំ២០២០។ក្នុងនោះការខាតបង់សរុបចំនួន ៨៥០ពាន់លានដុល្លារនៅក្នុង Alibaba និងការវាយតម្លៃរបស់ក្រុមហ៊ុន Ant បានធ្វើឱ្យ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Jack Ma ធ្លាក់ចុះពី ៦១ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២០ មកនៅត្រឹម ៣៤.១ពាន់លានដុល្លារ គិតត្រឹមថ្ងៃចន្ទនេះ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។

គួរជម្រាបផងដែរថា កាលពីខែតុលា ឆ្នាំ២០២០ លោក Jack Ma បានបង្ហាញការខឹងសម្បារចំពោះអាជ្ញាធរចិន និងបានថ្លែងសុន្ទរកថារិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន រួមទាំងអះអាងថា ធនាគារចិនកំពុងដំណើរការជាមួយនឹងគំនិត "ហាងបញ្ចាំ"។ ពាក្យរបស់គាត់  បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបទប្បញ្ញត្តិនៃអាជីវកម្មរបស់គាត់ Alibaba និង Ant Group រួមទាំងត្រូវបង្ខំចិត្តបំបាត់ដំណឹងខ្លួនឯងរយៈពេលពីរឆ្នាំឯណោះ៕