(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានសមាជិកសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ២០២១-២០២៣!។
ការបោះឆ្នោតនេះ បានរៀបចំឡើង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បាតាមប្រព័ន្ធ តេឡេក្រាម របស់សមាគមសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា។ ជាលទ្ធផល លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានសមាជិកសមាគមបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ២០២១-២០២៣។
សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ត្រូវបានបង្កើតឡើងនិងចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០១២ ដោយអតីតកម្មសិក្សាការីដែលបានទទួលការបណ្តុះណ្តាលនៅប្រទេសជប៉ុនតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់ JICA រយៈពេលខ្លីនិងវែង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងអតីតកម្មសិក្សាការី JICA និងគៀងគងធនធានចូលរួមអភិវឌ្ឍសង្គមតាមរយៈសកម្មភាពនាៗ។
សមាគមមានសមាជិក-សមាជិកាជាង ១៥០០នាក់ នាពេលបច្ចុប្បន្ន ដែលកំពុងបម្រើការងារនៅគ្រប់វិស័យនិងស្ថានប័នទាំងរដ្ឋនិងឯកជន៕