Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការបរទេសអាមេរិក រារាំងលោក Joe Biden មិនឲ្យទាក់ទងជាមួយបណ្តាមេដឹកនាំពិភពលោក

Sang Kim | Nov 12, 2020
ក្រសួងការបរទេសអាមេរិក រារាំងលោក Joe Biden មិនឲ្យទាក់ទងជាមួយបណ្តាមេដឹកនាំពិភពលោក
Clinic narith

(អាមេរិក)៖ យោងតាមមន្រ្តីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មានសារមួយចំនួនពីមេដឹកនាំបរទេស ផ្ញើទៅកាន់ប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Joe Biden ប៉ុន្តែក្រសួងការបរទេស ដែលកំពុងស្ថិតក្រោមអំណាចលោក ដូណាល់ ត្រាំ រារាំងមិនឱ្យចូលមើលសារទាំងនោះទេ។

ជាទម្លាប់ ក្រសួងការបរទេសគាំទ្ររាល់ការប្រាស្រ័យទាក់ទងសម្រាប់ប្រធានាធិបតីជាប់ឆ្នោតថ្មីផងដែរ ដែលជាមូលហេតុមេដឹកនាំបរទេសជាច្រើន ផ្ញើសារតាមរយៈក្រសួងនេះ។ ប៉ុន្តែ លោក Joe Biden ត្រូវបានហាមឃាត់មិនឱ្យចូលប្រើប្រាស់ធនធានរបស់ក្រសួងការបរទេសនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ទេ ពីព្រោះប្រធានាធិបតី ដូណាល់ ត្រាំ បដិសេធមិនទទួលស្គាល់ជ័យជំនះរបស់លោក ចូ បៃដិន។

មានសេចក្តីរាយការណ៍ថា ក្រុមរបស់លោក ចូ បៃដិន មានទាក់ទងជាមួយរដ្ឋាភិបាលបរទេស ដោយគ្មានការចូលរួមពីក្រសួងការបរទេសអាមេរិក ក្នុងនោះក៏បានទាក់ទងជាមួយមេដឹកនាំបរទេសមួយចំនួនដូចជា លោកស្រី Angela Merkel អធិការបតីអាឡឺម៉ង់ និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ជាដើម។ ក្រុមលោក ចូ បៃដិន ក៏បានទាក់ទងនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីគ្រោងបើកការសន្ទនារតាមទូរស័ព្ទផងដែរ ទោះបីលទ្ធផលឆ្នោតផ្លូវការមិនទាន់ប្រកាសនៅឡើយក៏ដោយ៕