Alynana Media Cambodia
Icon Collap
clinic narit

បណ្តាប្រទេសអឺរ៉ុបបានត្រៀមខ្លួនប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson

Admin Alynana | Apr 24, 2021
បណ្តាប្រទេសអឺរ៉ុបបានត្រៀមខ្លួនប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson
Clinic narith

អាល្លឺម៉ង់៖ បណ្តាប្រទេសអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ហើយ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ក៏ដូចជាបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសពួកគេ បន្ទាប់ពីនិយ័តករឱសថអឺរ៉ុបបានគាំទ្រការប្រើប្រាស់ និងចាប់ផ្តើមចែកចាយវ៉ាក់សាំងនេះឡើងវិញ បន្ទាប់ពីបានផ្អាកអស់ពេលជាច្រើនសប្តាហ៍ ។


ក្រសួងសុខាភិបាលអាល្លឺម៉ង់និយាយថា ខ្លួននឹងចាប់ផ្តើមធ្វើការចែកចាយទៅដល់រដ្ឋសហព័ន្ធសម្រាប់ការប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ហើយថា ក្រុមគ្រូពេទ្យទាំងអស់គួរតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ឡើងវិញចាប់ពីថ្ងៃពុធសប្តាហ៍នេះ ។ ដោយឡែកបារាំងនឹងចាប់ផ្តើមទទួលយកវ៉ាក់សាំងចាប់ពីសប្តាហ៍នេះ និងសប្តាហ៍បន្តបន្ទាប់ ខណៈដែលហូឡង់ក៏មានគំរោងចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ក្នុងប្រទេសខ្លូននៅសប្តាហ៍ក្រោយផងដែរ ។


បើតាមប្រភពបានអោយដឹងថា ក្រុមហ៊ុន Johnson & Johnson គ្រោងនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៥៥លានដូសទៅសហភាពអឺរ៉ុបនៅត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ៕

ប្រភព៖ CNA