Alynana Media Cambodia
Icon Collap
clinic narit

តៃវ៉ាន់ បិទអាជីវកម្ម និងលុបចោលជើងហោះហើរ ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Khanun

Media LNN | Aug 04, 2023
តៃវ៉ាន់ បិទអាជីវកម្ម និងលុបចោលជើងហោះហើរ ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Khanun
Clinic narith

តៃប៉ិ៖ អាជីវកម្ម និងសាលារៀននៅភាគខាងជើងតៃវ៉ាន់ ត្រូវបិទជាបណ្តោះអាសន្ននាថ្ងៃព្រហស្បតិ៍នេះ ហើយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរ រាប់សិបជើង ខណៈព្យុះទីហ្វុងខានុន (Khanun) បោកបក់កាត់ភាគឦសានរបស់កោះនេះ ចំពោះមុខការព្រមានអំពីទឹកជំនន់ ក៏ដូចជាខ្យល់បក់ខ្លាំង។

ព្យុះទីហ្វុង Khanun កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុងដុកស៊ូរី (Doksuri) បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង លើភាគខាងត្បូងរបស់តៃវ៉ាន់។

បើតាមការព្យាករ ព្យុះភ្លៀងបន្ថែមទៀត នឹងបោកបក់កាត់ឆ្នេរសមុទ្រភាគខាងជើងរបសើកោះតៃវ៉ាន់ នៅល្ងាចថ្ងៃព្រហស្បតិ៍ មុនពេល ទៅដល់ភាគឦសាននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយនឹងនាំមកនូវទឹកភ្លៀងកម្រិត ០.៦មីលីម៉ែត្រ នៅតំបន់ភ្នំភាគកណ្តាល និង ០.៣មីលីម៉ែត្រ នៅលើភ្នំក្បែរទីក្រុងតៃប៉ិ

ការិយាល័យឧតុនិមរបស់តៃវ៉ាន់បានឲ្យដឹងថាព្យុះ Khanun ដែលត្រូវបានចាត់ថ្នាក់ជាកម្រិតខ្យល់ព្យុះទីហ្វុងខ្លាំងបំផុតទីពីរ បានធ្វើដំណើរដោយសន្សឹមៗឆ្ពោះទៅកាន់ ឆ្នេរសមុទ្រភាគឦសាន ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីក្រុងភាគខាងជើង រួមទាំងរដ្ឋធានីតៃប៉ិ បានបិទអាជីវកម្ម និងសាលារៀន។ ទីផ្សារជួញដូរភាគហ៊ុន និងទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់ ក៏ត្រូវបិទដំណើរការ បណ្តោះអាសន្នផងដែរ។ ជើងហោះហើរអន្តរជាតិជិត ៤០ត្រូវបានលុបចោល ខណៈខ្សែរត់ស្រឡាងក្នុងស្រុក ត្រូវផ្អាកប្រតិបត្តិការ។ រីឯ ផ្លូវរត់ភ្លើងក្រោមដី នៅទីក្រុងតៃប៉ិ ត្រូវបានកាត់បន្ថយ ខណៈទាហានរាប់រយនាក់កំពុងដាក់ពង្រាយដើម្បីឆ្លើយតបគ្រោះមហន្តរាយ៕