Alynana Media Cambodia
Icon Collap
clinic narit

រុស្ស៊ីនៅតែបន្តធ្វើការវាយប្រហារទៅលើទីក្រុង Kharkiv ដែលជាទីក្រុងទីពី របស់អ៊ុយក្រែនបានបណ្ដាលឲ្យមានស្លាប់ជនស៊ីវិលជាច្រើន

Admin Alynana | Mar 18, 2022
រុស្ស៊ីនៅតែបន្តធ្វើការវាយប្រហារទៅលើទីក្រុង Kharkiv ដែលជាទីក្រុងទីពី របស់អ៊ុយក្រែនបានបណ្ដាលឲ្យមានស្លាប់ជនស៊ីវិលជាច្រើន
Clinic narith

សង្គ្រាមនៅអ៊ុយក្រែន៖ ទីក្រុងមួយដែលជាទីក្រុងធ្លាប់ជាផ្ទះសម្រាប់មនុស្ស 1.4 លាននាក់រស់នៅ សួនច្បារជាយក្រុងបានក្លាយទៅជាសមរភូមិក្នុងការធ្វើសង្គ្រាមអស់ទៅហើយ។

រុស្ស៊ីនៅតែធ្វើការបន្តបាញ់អិតឈប់ឈរ ទាំងយប់ទាំងថ្ងៃស្របពេលនោះ ទាហានអ៊ុយក្រែន នៅតែរក្សាជំហរយ៉ាងរឹងមាំនៅជាយក្រុង Kharkiv ដោយរារាំងកងកម្លាំងរុស្ស៊ីពីការដណ្តើមយកទីក្រុងធំទីពីររបស់អ៊ុយក្រែន ដើម្បីឯករាជ្យ និងសន្តិភាពរបស់យើង"។ Yuri ដែលជាមេបញ្ជាការនៃកងវរសេនាតូចថ្មើរជើងលេខ 22 របស់កងទ័ពអ៊ុយក្រែន និយាយថា "កងទ័ពរុស្ស៊ីគេបានប្រើយន្តហោះគ្មានមនុស្សបើក យន្តហោះ ឧទ្ធម្ភាគចក្រ វាយប្រហារ អ្វីៗគ្រប់យ៉ាងនៅក្នុងទីក្រុងនេះ។

Quentin Sommerville របស់ BBC បានអោយដឹងថា នៅក្នុងបរិវេណលំនៅដ្ឋានក្នុងនោះមាន ប្តីប្រពន្ធពីនាក់Svitlana និង Sasha បានរស់នៅក្នុងផ្ទះបាក់បែករបស់ពួកគេ។ Svitlana មានអាយុ 72 ឆ្នាំ  អគាររបស់ពួកគេត្រូវបានគេវាយប្រហាររួចហើយ បង្អួចខាងក្រោយត្រូវរលត់ ហើយគេដេកនៅក្នុងបន្ទប់កណ្តាលលើសាឡុង។ ពួកគេបានសម្រាកត្រឹមតែពីម៉ោងតែប៉ុណ្ណោះក្នុងមួយយប់ ដោយសារ ការបាញ់ផ្លោងមិនឈប់ឈរ។

បើតាមការឲ្យដឹងពី អ្នកឆ្លើយឆ្លងព័ត៌មាន BBC មជ្ឈិមបូព៌ាលោក Quentin Sommerville បានសួរទៅកាន់លោកស្រី Svitlana ថាតើនាងបានផ្ញើសារប្រាប់ទៅកាន់លោកវ្ល៉ាឌីមៀពូទីនទេ? នាងឆ្លើយយ៉ាងម៉ឺងម៉ាត់ថាវាហាក់ដូចជាខ្ញុំថាបុរសម្នាក់នេះបានបាត់បង់ការគ្រប់គ្រងសតិរបស់គាត់ហើយគាត់មិនបានគិតឱ្យបានច្បាស់លាស់ទេ ព្រោះមនុស្សមានប្រាជ្ញាគេមិនអាចធ្វើរឿងបែបនេះបានទេ។មនុស្សចាស់ក្មេងដែលបានស្លាប់ដោយសារតែសង្គ្រាមមត្តេយ្យសាលារៀនមន្ទីរពេទ្យមានការខូចខាតគាត់នឹងមិនយល់ទេ។កំហឹងរបស់រុស្ស៊ីចំពោះទីក្រុងនេះ ត្រូវបានគេមើលឃើញនិងឮ។ ការបាញ់កាំភ្លើងឥតឈប់ឈរនៅតែបន្តប៉ុន្តែអ្នកការពារទីក្រុង Kharkiv នៅតែរក្សាការពារសត្រូវដែលកំពុងតែចូលឈ្លៀនពានតាមច្រកទ្វារទីក្រុងនេះ