រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ – គេហទំព័រ www.KhmerCarDeal.com ត្រូវបានបើក សម្ពោធដំណើរការនាពេលនេះ ពីសំណាក់អ្នកជំនាញក្នុងវិស័យយានយន្ដ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុង និងក្រៅប្រទេស ហើយវេបសាយនេះមានបំណង ចង់ផ្តល់ជាប្រភពព័ត៌មានអំពីយានយន្ដគ្រប់ប្រភេទប្រកបដោយស្ដង់ដា និងទំនុកចិត្ដដំបូងបង្អស់ក្នុងព្រះរាជាណចក្រកម្ពុជា។
នៅលើគេហទំព័រ Khmer Car Deal ដែលបើកសម្ពោធសាកល្បងនេះ លោកអ្នកអាចចូលទៅទស្សនាអំពីមុខងារជាច្រើន ចាប់ពីការទិញ លក់ ការពិព័រណ៍នាលម្អិតអំពីយានយន្ដ រហូតដល់ការជួលសេវាកម្ម ជួសជុលនៅទូទាំងប្រទេស ជាមួយតម្លៃស្ដង់ដា និងបទវិភាគទីផ្សាររថយន្ដ ពីអ្នកជំនាញពិតប្រាកដ។
លោក ប៊ុន យី ស្ថាបនិក គេហទំព័រ Khmer Car Deal បានមានប្រសាសន៍ថា៖ «ចំពោះការដំណើរការវេបសាយរថយន្ដនេះ គឺខ្ញុំចង់បង្កើតឱ្យមានជាស្ថានប័នដំបូងបំផុត ដែលផ្ដល់ការជឿជាក់ប្រកបដោយភាពកក់ក្ដៅដល់អតិថិជនទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាចំពោះជម្រើសរថយន្ដ ជាពិសេសរថយន្ដមួយទឹក»។
លោក ប៊ុន យី ដែលមានបទពិសោធជាមួយរថយន្ដ ជិតពីរទសវត្សរ៍ រូបនេះ បានថ្លែងថា ៖ «ដោយសារ ទីផ្សារសព្វថ្ងៃនេះ តម្លៃរថយន្ដមួយទឹកគឺស្ថិតនៅលើមាត់របស់អាជីវករ ដែលបញ្ហានេះគឺពុំមានលក្ខណៈត្រឹមត្រូវនោះទេ។ ដូចនេះដើម្បីឱ្យមានភាពជឿជាក់ យើងត្រូវផ្ដោតលើបច្ចេកទេស (technical) ថា តើមូលហេតុអ្វីដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ប៉ុណ្ណឹង? ជាមួយគ្នានេះដែរ ចំពោះតម្លៃជួសជុលរថយន្ដថាតើគួរតែមានតម្លៃស្ដង់ដាប៉ុន្មាន? មិនមែនមានន័យថា ពីជាងមួយទៅជាងមួយយកតម្លៃខុសគ្នានោះឡើយ ជាក់ស្តែងការងារដូចគ្នា គឺ មិនអាចមានតម្លៃខុសគ្នាច្រើននោះទេ»។
បុរសស្រឡាញ់គ្រឿងម៉ាស៊ីន លោក ប៊ុន យី បានបន្តទៀតថា Khmer Car Deal នឹងប្រើប្រាស់បច្ចេកវិទ្យា វៃឆ្លាត (AI) ដើម្បីបង្កើនទំនាក់ទំនង និងដោះដូររថយន្ដតាមប្រព័ន្ធឌីជីថលឱ្យមានភាពជឿជាក់ និងរហ័សសម្រាប់នាពេលអនាគត។
លក្ខណៈពិសេសមួយចំនួនរបស់គេហទំព័រ Khmer Car Deal ដែលជាប្រភពព័ត៌មានដ៏មានសារៈប្រយោជន៍ជាច្រើនដូចខាងក្រោម៖
- ស្វែងរករថយន្ដថ្មី និងរថយន្ដមួយទឹក៖ ចំពោះលោកអ្នកដែលមានបំណងចង់ទិញរថយន្ដទាំងថ្មី និងរថយន្ដមួយទឹក លោកអ្នកអាចជ្រើសរើសនៅលើ Khmer Car Deal ដោយមិនចាំបាច់បារម្ភពីតម្លៃខ្ពស់លើសទីផ្សារឡើយ។ ដើម្បីបញ្ជៀសការកំណត់តម្លៃនៅលើមាត់អ្នកលក់ លោកអ្នកគ្រាន់តែស្វែងរករថយន្ដដែលខ្លួនចូលចិត្ដ ព្រមទាំងតម្លៃដែលបានកំណត់រួចនៅលើ គេហទំព័រ Khmer Car Deal នោះលោកអ្នកនឹងទទួលបានក្នុងកម្រិតស្ដង់ដាបំផុត។
- ស្វែងរករថយន្ដជួល៖ អស់បារម្ភអំពីការជិះដើររកនៅលើទីផ្សារ និងចំណតនានា ក៏ដូចជាការណែនាំតៗគ្នាមិនច្បាស់លាស់ លោកអ្នក អាចស្វែងរករថយន្ដឈ្នួល នៅលើវេបសាយជាមួយតម្លៃសមរម្យដែលបានកំណត់រួច និងមានទំនុកទុកចិត្ដ។
- មគ្គុកទេសក៍សេវាកម្ម និងការស្វែងរកទីតាំងជួសជុលរថយន្ដ៖ប្រសិនបើមានបញ្ហារអាក់រអួល ឬខូចរថយន្ដនៅទីកន្លែងណាមួយឆ្ងាយពីយានដ្ឋានដែលលោកអ្នកធ្លាប់ប្រើប្រាស់សេវានោះ Khmer Car Deal នឹងណែនាំយានដ្ឋានដៃគូដែលផ្តល់ទំនុកចិត្តបំផុតជូនលោកអ្នកនៅគ្រប់ ២៥ ខេត្ដ/ក្រុង និងរាជធានី។
- តម្លៃសេវាកម្ម និងគ្រឿងបន្លាស់ដ៏សមរម្យ៖ អតិថិនជនទាំងអស់ និងមិនមានបារម្ភអំពីការសម្រេចចិត្ត ជម្រើសទីកន្លែងក្នុងការទិញគ្រឿងបន្លាស់ដែលជាផលិតផលមានស្លាកយីហោច្បាស់លាស់ និងមិនមានស្លាកយីហោ ក៏ដូចជាសេវាកម្មដោះដូរអតិថិជនទៀតឡើយ Khmer Car Deal នឹងណែនាំអំពី ទីកន្លែង និងតម្លៃដែលសមរម្យបំផុតសម្រាប់លោកអ្នក។
- ការណែនាំពីអ្នកជំនាញ៖ គឺជាការវិភាគទៅលើទីផ្សារតម្លៃរថយន្ដ ដែលយោងទៅតាមអ្នកមានឯកទេសចំពោះវិស័យយានយន្ដ។
Khmer Car Deal បាននិងកំពុងបន្ដចាប់ដៃគូជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន រួមមានក្រុមហ៊ុនរថយន្ដ ម្ចាស់យានដ្ឋានជួសជុលរថយន្ដទូទាំងប្រទេស ហាងលក់គ្រឿងបន្លាស់ ក៏ដូចជាប្រជាពលរដ្ឋដែលមាន បំណងចង់លក់ និងទិញរថយន្ដផ្ទាល់ខ្លួនច្បាស់លាស់។
ស្ថាបនិកគេហទំព័រ Khmer Car Deal លោក ប៊ុន យី បានលើកឡើងថា៖ «ចំពោះការបង្កើតវេបសាយ រថយន្ដប្រកបដោយស្ដង់ដានេះ គឺទាមទារពេលវេលាយូរបន្ដិច ពីព្រោះបច្ចុប្បន្ននេះគឺស្ថិតក្នុងដំណាក់ Concept Launching ជាការចាប់ផ្ដើមដំណើរការដំបូង ដែលនៅមានកត្ដាជាច្រើនត្រូវធ្វើមុននឹងបើក សម្ពោធផលិតផលសម្រេច»។
Khmer Car Deal នឹងបន្ដអភិវឌ្ឍខ្លួនជាមួយការបង្កើនព័ត៌មានបច្ចុប្បន្នភាពអំពីយានយន្ដ ដែលចរាចរណ៍ នៅក្នុងស្រុក និងទូទាំងពិភពលោក ជាពិសេស គេហទំព័រដែលឈានមុខគេនៅកម្ពុជានេះ នឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតដ៏ទាន់សម័យ ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សទាន់ចិត្ដ៕