Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលខេត្ដព្រៃវែងបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២ នឹងសង់ឆ្លងកាត់ខេត្ដខ្លួនប្រវែង ៧១Km ក្នុងក្រុង-ស្រុកចំនួន៤

Media LNN | Sep 20, 2023
រដ្ឋបាលខេត្ដព្រៃវែងបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២ នឹងសង់ឆ្លងកាត់ខេត្ដខ្លួនប្រវែង ៧១Km ក្នុងក្រុង-ស្រុកចំនួន៤
Clinic narith

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឬផ្លូវល្បឿនលឿនទី២ នៅក្នុងប្រទេសកម្ពុជា នឹងត្រូវសាងសង់ឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែងប្រវែង ៧១គីឡូម៉ែត្រ ឆ្លងកាត់ក្រុង-ស្រុកចំនួន០៤ ។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកាលពីពេលថ្មីៗនេះ។

ការបញ្ជាក់ខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបរវាង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាមួយលោក Zhang Qi អនុប្រធានគម្រោង និងលោក Wuch Chao Fan ប្រធានតំបន់ នៃក្រុមហ៊ុនChina Road and Bridge Corporation (CRBC) ដែលទទួលសាងសង់ផ្លូវល្បឿងលឿន(Expressway)តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនេះ។
380540650 715266390633181 8173955657952334689 N

ក្នុងជំនួបនេះដែរ លោក Zhang Qi អនុប្រធានគម្រោង បានជម្រាបអំពីគម្រោង និងដំណើរការនៃការសាងសង់ផ្លូវល្បឿនលឿន ភ្មំពេញ- បាវិត។ ជាមួយនោះ លោក Zhang Qi ក៏បានស្នើដល់រដ្ឋបាលខេត្តព្រៃវែង ផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ក្រុមការងាររបស់គម្រោងឲ្យទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអរគុណក្រុមហ៊ុន និងសន្យាផ្ដល់កិច្ចសហការល្អដល់ក្រុមហ៊ុន។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឲ្យក្រុមហ៊ុន ពិនិត្យលទ្ធភាព លើគម្រោងអាទិភាពសម្រាប់អភិវឌ្ឍន៍ខេត្តព្រៃវែង និងស្នើសុំផ្ដល់អាហារូបករណ៍ជូនសិស្សនិស្សិតខេត្តព្រៃវែង ដើម្បីបន្តការសិក្សានៅប្រទេសចិន។

សូមជម្រាបផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ដកណ្ដាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧១គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ។ ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន ក្រោមទុនវិនិយោគចំនួន ១.៣៥ ពាន់លានដុល្លារ។
ក្រោយបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿននេះក៏នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាមផងដែរ ដែលគម្រោងនឹងបញ្ចប់ដំណាលគ្នានៅក្នុងឆ្នាំ២០២៧ ខាងមុខ៕

F1f9f837 A775 453b 907f 8f9fac808245

Cdd0030f 56f8 4b99 98a2 E3110a48c2e7