Alynana Media Cambodia
Icon Collap
clinic narit

ស្បែកជើងប៉ាតា Apple ដាក់លក់ក្នុងតម្លៃ៥០០០០ ដុល្លារ គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមផលិតផល Apple ទាំងអស់

Media LNN | Jul 31, 2023
ស្បែកជើងប៉ាតា Apple ដាក់លក់ក្នុងតម្លៃ៥០០០០ ដុល្លារ គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមផលិតផល Apple ទាំងអស់
Clinic narith

ស្បែកជើងប៉ាតា Apple មួយគូត្រូវបានលក់នៅផ្ទះដេញថ្លៃ Sotheby’s តម្លៃ ៥០០០០ ដុល្លារ គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមផលិតផល Apple ទាំងអស់ ។ដើមឡើយគេបង្កើតស្បែកជើងពណ៌សនេះដើម្បីផ្ដល់ជូនបុគ្គលិកក្នុងសន្និសិទ “ការលក់ខ្នាតជាតិ” តែម្ដងគត់ កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ។image-1113

Sotheby’s បានឲ្យដឹងថា “ស្បែកជើងប៉ាតាពិសេសមួយគូនេះ មិនដែលបានទៅដល់សាធារណជនទូទៅទេ វាជាវត្ថុកម្របំផុតមិនធ្លាប់មាន” ។គួរជម្រាបថា នៅឆ្នាំ ១៩៨៦ Apple បានចេញលក់សំលៀកបំពាក់ និងវត្ថុជាច្រើនមានឈ្មោះថា “The Apple Collection” រួមមានពែង ឆ័ត្រ កាបូប កូនសោរ និងក្ដារក្ដោង ដែលសុទ្ធតែមានស្លាកសញ្ញា Apple ឥន្ទធនូ ហើយមនុស្សដល់ទៅ ២២ ០០០ នាក់បានទិញអាវរបស់ Apple ។ដោយឡែក ស្បែកជើងប៉ាតាខាងលើមិនមែនជាផលិតផល Apple ដំបូងគេដែលលក់ដាច់ក្នុងប៉ុន្មានខែថ្មីៗនេះទេ ។sbm-gAk-IfdpS9szZ8LoNvei9-14ដំបូង iPhone ស៊េរីឆ្នាំ ២០០៧ ជំនាន់ទី ១ លក់បានជាង ១៩ ម៉ឺនដុល្លារ នៅឯការដេញថ្លៃកាលពីខែមុន ខណៈស្បែកជើង Birkenstock ចាស់មួយគូដែលជាកម្មសិទ្ធិរបស់សហស្ថាបនិក Appleគឺ Steve Jobs លក់បាន ២០ ម៉ឺនដុល្លារ នៅឯការដេញថ្លៃក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ៕