Alynana Media Cambodia
Icon Collap
clinic narit

លោក Macron អាចនឹងបញ្ជាឲ្យបិទ TikTok, Snapchat និង Twitter បើកុបកម្មនៅ បារាំង កាន់តែអាក្រក់ទៅៗ

Media LNN | Jul 06, 2023
លោក Macron អាចនឹងបញ្ជាឲ្យបិទ TikTok, Snapchat និង Twitter បើកុបកម្មនៅ បារាំង កាន់តែអាក្រក់ទៅៗ
Clinic narith

 

លោក Macron បានប្រាប់ទូរទស្សន៍បារាំង BFMTV ថា “យើងត្រូវគិតអំពីបញ្ហាប្រព័ន្ធផ្សព្វផ្សាយសង្គម និងការហាមប្រាមដែលអាចអនុវត្តបាន ហើយប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ យើងប្រហែលជាអាចធ្វើការគ្រប់គ្រង និងបិទប្រព័ន្ធផ្សព្វផ្សាយទាំងនេះតែម្ដង” ។967aec83ef58ffa0e49454cf0734c788-95ទន្ទឹមនោះ លោក Macron ធ្លាប់បានលើកឡើងហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អាជ្ញាធរបារាំងនឹងកំណត់អត្តសញ្ញាណអ្នកដែលអំពាវនាវឲ្យមានការតវ៉ាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈភាពចលាចលនៅតែកំពុងបន្តកើតមាន បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ម្នាក់ ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin និងរដ្ឋមន្ត្រីឌីជីថល និងទូរគមនាគមន៍ លោក Jean-Noel Barrot តាមសេចក្តីរាយការណ៍បានព្រមានវេទិកានានាដូចជា TikTok, Snapchat និង Twitter អំពីការទទួលខុសត្រូវរបស់ពួកគេ ហើយបានស្នើសុំការគាំទ្រក្នុងការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះផងដែរ ។photo_2023-06-12_07-46-59-46គួរបញ្ជាក់ថា ប្រទេសបារាំងបានទទួលរងនូវភាពចលាចល ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា នៅពេលដែលយុវជនឈ្មោះ Nahel វ័យ ១៧ ឆ្នាំត្រូវប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីមិនគោរពច្បាប់ចរាចរណ៍នៅទីក្រុង Nanterre ជាយក្រុងប៉ារីស ខណៈមន្ត្រីប៉ូលិសដែលប្រព្រឹត្តទង្វើរនេះក៏ត្រូវបានចាប់ខ្លួនផងដែរ ៕ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរបារាំងអាចបិទបណ្តាញសង្គមដូចជា TikTok, Snapchat និង Twitter ប្រសិនបើស្ថានភាពចលាចលនៅក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺនទៅៗ ។