Alynana Media Cambodia
Icon Collap
clinic narit

ទោះ​បីជាManchester City រួច​ពិន័យ​ពីUEFAនៅពេលនេះក៏ដោយ ប៉ុន្តែសំណុំរឿងនៅតែ​បន្ត​ស៊ើបអង្កេត

Sang Kim | Jul 15, 2020
ទោះ​បីជាManchester City រួច​ពិន័យ​ពីUEFAនៅពេលនេះក៏ដោយ ប៉ុន្តែសំណុំរឿងនៅតែ​បន្ត​ស៊ើបអង្កេត
Clinic narith

បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អ្នក​មាននៅ​អង់គ្លេស Premier League, ManchesterCity នឹង​បាន​បង្ហាញខ្លួន​ជា​ធម្មតា​វិញ​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប UEFA Champions League ក្រោយ​បណ្ដឹង​ឧទ្ធរណ៍​ទទួល​បាន​ជោគ​ជ័យ បន្ទាប់ពី​ការចោទប្រកាន់​ពី UEFA​។ ​យ៉ាង​​ណា​ក្តី Premier League មិន​ទាន់​បិទ​សំណុំរឿង​នេះ​ឡើយ ដោយ​នឹង​បន្ត​ស៊ើបអង្កេត​លើ​ចរន្ត​ហិរញ្ញវត្ថុ​ក្រុម ដែល​កំពុង​ឈរ​លេខ​២ នៅ​ពេល​នេះ​។

​​រំលឹក​ថា ​កាល​ពី​ពេល​កន្លងទៅ UEFA បាន​ចោទប្រកាន់​ក្រុម​ជើងឯក Premier League រដូវ​កាល​មុន​មួយ​នេះ​ថា បាន​ធ្វើ​ខុស​នឹង​ច្បាប់​តុល្យភាព​ហិរញ្ញវត្ថុ ដោយ​បាន​ចំណាយ​លុយ​ច្រើន​ជាង​ចំណូល ​ក្នុង​ទិញដូរ​កីឡាករ​ពី​ចន្លោះ​ឆ្នាំ​២០១២ ដល់ ២០១៦​។​ ​ក្រោយពី​ការ​ចោទ​ប្រកាស UEFA បាន​សំរេច​ដាក់​ពិន័យ​ក្រុម​របស់​លោក Pep Guardiola ២​ឆ្នាំ​មិន​ឲ្យ​លេង​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប និង​ពិន័យ​ជា​ទឹកប្រាក់​ផង​ដែរ​។ ​ក្រោយ​បណ្ដឹង​ឧទ្ធរណ៍​ទទួល​បាន​ជោគជ័យ​នេះ ការ​ពិន័យ​ជា​ទឹកប្រាក់​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ​ពី ៣០​លាន​អឺរ៉ូ​មក​ត្រឹម ១០​លាន​អឺរ៉ូ​វិញ​។​​ Manchester City កំពុង​ស្ថិត​ក្នុង​តំណែង​លេខ​២ នៅ Premier League ដែល​ជា​តំណែង​មាន​កៅអី​ស្វ័យប្រវត្តិ​នៅ Champions League រដូវ​កាល​ក្រោយ ខណៈ​រដូវ​កាល​នេះ​កំពុង​ស្ថិត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ខណៈ​ជើង​ទី​១ បាន​យកឈ្នះ​នៅ​ទឹកដី Real Madrid ១៕