(កៀវ)៖ សហរដ្ឋអាមេរិក ក្រោមសម្ពាធពីប្រទេសចិន បានបញ្ចុះបញ្ចូលប្រទេសប៉ូឡូញមិនឱ្យផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់អ៊ុយក្រែន នៅពេលចាប់ផ្តើមដំបូងនៃប្រតិបត្តិការពិសេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
អត្ថបទបានសរសេរថា ដោយបានទទួលការធានាពីអង្គការណាតូថា ខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីក្រុងកៀវទេ ទីក្រុងប៉េកាំងតាមសេចក្តីរាយការណ៍បានសន្យាថា នឹងបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូមិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលជម្លោះ៕