Alynana Media Cambodia
Icon Collap
clinic narit

យន្តហោះគ្មានមនុស្សបើក MQ-9 អាមេរិកធ្លាក់ក្នុងសមុទ្រខ្មៅក្រោយត្រូវយន្តហោះរុស្ស៊ីបុក

Admin Alynana | Mar 15, 2023
យន្តហោះគ្មានមនុស្សបើក MQ-9 អាមេរិកធ្លាក់ក្នុងសមុទ្រខ្មៅក្រោយត្រូវយន្តហោះរុស្ស៊ីបុក
Clinic narith

​​យោធាអាមេរិកនិយាយថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួននៅលើសមុទ្រខ្មៅ បានខូចខាតធ្លាក់ចូលក្នុងទឹកទាំងស្រុង បន្ទាប់ពីត្រូវយន្តហោះចម្បាំងរុស្ស៊ីបុក។ នេះបើតាមសេចក្តី​ថ្លែងការណ៍​មួយ​របស់​កង​ទ័ព​អាកាស​អឺរ៉ុប និង​ទ្វីប​អាហ្វ្រិករបស់សហរដ្ឋអាមេរិក ថ្ងៃអង្គារទី ១៤ ខែមីនា ឆ្នាំ២០២៣។ 

សេចក្តីថ្លែងការណ៍បាននិយាយ កកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិ ធ្វើបេសកកម្មស៊ើបការណ៍ យន្តហោះចម្បាំងរុស្ស៊ីSu-27 ក៏ស្រាប់តែបានចូលមកបុកចំៗតែម្តងដែលបណ្តាលឱ្យ MQ-9បានធ្លាក់ចូលក្នុងសមុទ្រ និងបាត់បង់ទាំងស្រុង”។ បញ្ជាការអឺរ៉ុបរបស់អាមេរិកបានបន្តថា ឧប្បត្តិហេតុនេះកើតឡើងដោយមានយន្តហោះរុស្ស៊ីចំនួនពីរគ្រឿង ខ្វះបច្ចេកទេស ជំនាញ និងវិជ្ជាជីវៈ។ ឧត្តមសេនីយមន្ទីរបញ្ចកោណ Pat Ryder បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទកាសែតនៅមន្ទីរបញ្ចកោណថា “វាបានហោះចូលមកបុកនឹង MQ-9របស់យើងតែម្តង”។ ចំពោះយន្តហោះខាងរុស្ស៊ីវិញ មិនត្រូវបានគេរាយការណ៍ថាធ្លាក់ក្នុងទឹកនោះទេ ពោលគឺបានព្យាយាមរកកន្លែងចុះចតបានសម្រេច។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លាងខ្លួនថា “មិនពាក់ព័ន្ធជាមួយរុស្ស៊ីទេ យន្តហោះរុស្ស៊ីទាំងពីរគ្រឿងមិនបានទទួលទំនាក់ទំនងណាមួយជាមួយអាមេរិកទេ ខណៈជាលទ្ធផលនៃការធ្វើសមយុទ្ធដ៏មុតស្រួច យន្តហោះគ្មានមនុស្សបើក MQ-9 អាមេរិកបានបាត់បង់ការគ្រប់គ្រង ហើយក៏បុកជាមួយនឹងផ្ទៃទឹក”៕

ប្រភព៖ CBS