Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់ចំណេញរបស់ NagaWorld នៅកម្ពុជា បានកើនឡើងជាង ៥៧ ភាគរយត្រឹម៦ខែឆ្នាំនេះ

Media LNN | Jul 25, 2023
ប្រាក់ចំណេញរបស់ NagaWorld នៅកម្ពុជា បានកើនឡើងជាង ៥៧ ភាគរយត្រឹម៦ខែឆ្នាំនេះ
Clinic narith

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ NagaCorp នៅហុងកុង ដែលចេញផ្សាយ​កាលពី​ថ្ងៃទី១៩ ខែកក្កដា បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ ក្នុងឆមាសទី១ ពោលគឺរយៈពេល៦ខែមកនេះ។64900f2d4725a-17

របាយការណ៍នេះ បានបញ្ជាក់ថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រុមហ៊ុន​បាន​បន្ត​ឃើញ​ការ​ងើបឡើង​វិញ​នៃ​អាជីវកម្ម​ជា​វិជ្ជមាន។ ក្នុងនោះ​ប្រាក់ចំណេញ​សុទ្ធ​បាន​កើនឡើង ៥៧,៤ ភាគរយ ដោយ​សម្រេចបាន​រហូត​ដល់ ៨៣ លាន​ដុល្លារ​អាមេរិក សម្រាប់ត្រីមាសទី២​ ឆ្នាំ២០២៣នេះ បើ​ប្រៀបធៀប​ទៅ នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

NagaCorp នៅហុងកុង បានបញ្ជាក់ដែរថា ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន និងអ្នកធ្វើដំណើរអាជីវកម្មអន្តរជាតិនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលជំរុញឱ្យ

លើសពីនេះ “ក្រុមហ៊ុននេះ ក៏ជឿជាក់ថា NagaWorld ដែលជារមណីយដ្ឋាននិងកន្លែងកម្សាន្តដ៏សំម្បូរបែបមួយនៅកណ្តាលរាជធានីភ្នំពេញ នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជនដែលស្វែងរកការកម្សាន្ត និងការផ្តល់ជូនរបៀបរស់នៅដ៏ប្រណិតក្នុងតម្លៃសមរម្យ និងតម្លៃប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត៕