Alynana Media Cambodia
Icon Collap
clinic narit

អង្គការ NASA នឹងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងបាតុភូតថាសហោះ

Admin Alynana | Jun 01, 2023
អង្គការ NASA នឹងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងបាតុភូតថាសហោះ
Clinic narith

ក្រុមអ្នកជំនាញ និងក្រុមអ្នកវិទ្យាសាស្រ្តមានសមាជិក ១៦នាក់ ត្រូវបានកោះប្រជុំដោយអង្គការ NASA ដោយមានគោលដៅចេញផ្សាយ​របាយការណ៍​លើកដំបូង​របស់ពួកគេលើបាតុភូតថា​សហោះ(UFO) ​ នៅពាក់កណ្តាលរដូវក្តៅខាងមុខនេះ ។

លោក Dan Evans គឺជាជំនួយការរងរដ្ឋបាលទទួលបន្ទុការស្រាវជ្រាវ Science Mission Directorate របស់អង្គការ NASA និយាយថា បាតុភូតថាសហោះ បានធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដល់​សាធារណជន ​សហគមន៍វិទ្យាសាស្រ្ត ហើយសព្វថ្ងៃនេះ ទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាពួកយើងនៅអង្គការ NASA មានជំនឿយ៉ាងមុតមំាថា វាគឺជាទំនួលខុសត្រូវរបស់ពួកយើង ធ្វើការរួមគ្នាដើម្បីស៊ើបអង្កេតលើករណីទាំងនេះ ដោយមានការពិនិត្យហ្មត់ចត់​តាម​លក្ខណៈវិទ្យាសាស្រ្ត​ដែល NASAដឹងច្បាស់ ។

លោកនិយាយកាលពីថ្ងៃពុធថា ពួកយើងធ្វើការជាក្រុម ដើម្បីជួយ NASA​ ផលិតផែនទីបង្ហាញផ្លូវ គឺជាផែនទីវិថីមួយដែលពុំចាំបាច់មើលរូបភាពវីដេអូឃ្លីបកាលពីមុន គឺជាចំណេះដឹងមួយដែល​ថាសហោះជាច្រើន ពួកយើងពុំអាចពន្យល់ពីអាថ៌កំបាំងរបស់ពួកវាបាន ដោយសារតែទិន្នន័យ​ពុំសូវមានគុណភាព ។

លោក Evans និយាយទៀតថា ពួកយើងកំពុងព្យាយាមវាយតម្លៃថាតើបាតុភូតទាំងអស់នោះ បង្កហានិភ័យ ឬគ្រោះថ្នាក់ដែរឬទេ ហើយពួកយើងកំពុងសិក្សាពីវា ដោយប្រើប្រាស់វិទ្យាសាស្រ្ត ៕