អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តហៅថា OPEC+ កំពុងប្រឈម បញ្ហាប្រឈមធំៗ នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ និងតម្រូវការទាប។ តើអង្គការ OPEC នឹងប្តូរថ្មីៗនេះ OPEC + បានកាត់បន្ថយទិន្នផលផលិតកម្មដើម្បីជំរុញតម្លៃប្រេងឡើងវិញ។ ប៉ុន្តែជាក់ស្តែង តម្លៃប្រេងមិនត្រឹមតែធ្លាក់ចុះនោះទេ ថែមទាំងការប្រើប្រាស់នៅកម្រិតទាបផង ដែលជាហេតុនាំឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ក្រុមប្រទេសទាំងនេះ។
ក្នុងបរិបទនេះ អង្គការ OPEC+ គ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹងផលិតកម្ម ក្នុងគោលបំណងបង្កើនផលិតកម្មតាមការគ្រោងទុក ដើម្បីឱ្យតម្លៃប្រេងកាន់តែទាបក្នុងន័យជំរុញសេដ្ឋកិច្ចពិភពលោក និងជំរុញការប្រើប្រាស់ប្រេងកើនឡើងម្តងទៀត។
ដូច្នោះហើយ សមាជិក OPEC+ ចំនួន ៨ត្រូវបានគេរំពឹងថានឹងបង្កើនផលិតកម្ម ១៨០ពាន់បារ៉ែលក្នុងមួយថ្ងៃនៅខែតុលា ដែលក្រុមនេះព្យាករថាមានកំណើនតម្រូវការអ្នកប្រើប្រាស់ខ្លាំងនៅប៉ុន្មានខែខាងមុខនេះ។ ការរំពឹងនេះភាគច្រើនត្រូវបានជំរុញដោយការងើបឡើងវិញនៅចិន ដែលជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក ។
ប៉ុន្តែបញ្ហាគឺថាមិនមានសញ្ញាពិតប្រាកដនៃការកើនឡើងនៃតម្រូវការនាំចូលប្រេងនៅចិន ឬនៅអាស៊ីទាំងមូលនោះទេ។ ទន្ទឹមនេះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការធ្លាក់ចុះសេដ្ឋកិច្ចនៅទូទាំងទ្វីបអឺរ៉ុប និងអាម៉េរិកខាងជើង។
របាយការណ៍ប្រចាំខែចុងក្រោយបំផុតពីអង្គការ OPEC បានរំពឹងថា ចិននឹងជួយបង្កើនតម្រូវការ ៧០០ពាន់បារ៉ែលក្នុងមួយថ្ងៃ។ យ៉ាងណាមិញ នៅខែកក្កដា ការនាំចូលប្រេងឆៅរបស់ចិនបានថយចុះមកនៅត្រឹម ៩,៩៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ តាមការប៉ាន់ស្មានថាក្នុងខែសីហា ការនាំចូលប្រេងឆៅរបស់ចិនបានកើនដល់ ១១,០២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនៅតែទាបជាងខែមិថុនា ១១,៣ លានបារ៉ែលក្នុងមួយថ្ងៃ។
បើតាមអ្នកវិភាគ វាមិនទំនងទេថាចិននឹងបំពេញតាមការរំពឹងទុករបស់អង្គការ OPEC ហើយប្រទេសដទៃទៀតនៃពិភពលោក ក៏ទំនងជាមិនបង្កើនតម្រូវការនាំចូលប្រេងតាមការព្យាកររបស់អង្គការ OPEC ដែរ។
លើសពីនេះ បើមើលលើកំណើនសេដ្ឋកិច្ចពិភពលោក តម្លៃប្រេងចុះថោកនឹងជួយកាត់បន្ថយតម្លៃទំនិញ កាត់បន្ថយអតិផរណា ដែលជំរុញឱ្យធនាគារកណ្តាលបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ ការណ៍នេះ នឹងជួយឱ្យកំណើនសេដ្ឋកិច្ចងើបឡើងវិញ ដែលនាំឱ្យកំណើនតម្រូវការប្រេងកាន់តែរឹងមាំ៕ យុទ្ធសាស្រ្តបញ្ចុះតម្លៃប្រេង ?