Alynana Media Cambodia
Icon Collap
clinic narit

Panasonic បញ្ជាក់ថា ត្រូវការរោងចក្រ ៤បន្ថែមទៀតទើបផលិតអាគុយរថយន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់

Media LNN | Jul 04, 2023
Panasonic បញ្ជាក់ថា ត្រូវការរោងចក្រ ៤បន្ថែមទៀតទើបផលិតអាគុយរថយន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់
Clinic narith

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Panasonic កំពុងត្រៀមសាងសង់រោងចក្រផលិតអាគុយអគ្គិសនីចំនួន ៤បន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញតាមផែនការបង្កើនសមត្ថភាពអាគុយប្រចាំឆ្នាំសម្រាប់ផ្គត់ផ្គង់រថយន្តអគ្គិសនីនៅឆ្នាំ២០៣១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

71e40801946a758b5ec25903276459a3-53

Panasonic គឺជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ Tesla។ តាមរយៈការអត្ថាធិប្បាយពីប្រធានផ្នែកផលិតថាមពលរបស់ក្រុមហ៊ុន Panasonic លោក Shoichiro Watanabe នេះគឺជាលើកទី១ ហើយដែលក្រុមហ៊ុនត្រូវការរោងចក្របន្ថែមទៀតដែលត្រូវបានគេប៉ាន់ប្រមាណថាទំនងជាមកពីតម្រូវការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla កើនឡើងខ្ពស់ផងដែរ។