(ប៉ារីស)៖ កីឡាករខ្សែបម្រើសំខាន់ក្រុមជម្រើសជាតិបារាំង Paul Pogba ត្រូវបានធ្វេីតេស្តវិជ្ជមាននៃជំងឺ COVID-19 នៅថ្ងៃនេះ ដែលអាចខកខានការប្រកួតពាន Nations League ខែក្រោយ គ្រាដែលទើបតែត្រូវបានជ្រើសចូលក្រុមមាន់គកបារាំងនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ All Football នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
ប្រភពដដែលបន្តថា កីឡាករវ័យ ២៧ឆ្នាំ Pogba បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងត្រៀមការប្រកួតពាន Nations League ខណៈបេក្ខភាពជំនួសនោះ ជាកីឡាករ Eduardo Camavinga ក្រោយពេលខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Pogba តេស្តវិជ្ជមានវីរុសឆ្លងនេះ។
គួររំលឹកផងថា Pogba ជាបេក្ខភាពជួយក្រុមបារាំងឈ្នះពាន World Cup 2018 នៅប្រទេសរុស្ស៊ី និងពាន World Cup U20 នៅប្រទេសតួកគីទៀតផង៕