មិនគួរឲ្យជឿ QR CODE អាចប្រើសម្រាប់ស្រង់វត្តមានបុគ្គលិក
មួយរយៈនេះ យើងបានឃើញថា QR CODE ដើរតួរយ៉ាងសំខាន់សម្រាប់តាមដានការរីករាលត្បាលជំងឺកូវីត ប៉ុន្តែខ្ញុំមិននឹកស្មានសោះថា QR អាចប្រើសម្រាប់គ្រប់គ្រងម៉ោងចេញ ម៉ោងចូល របស់បុគ្គលិកបាននោះទេ។
តើបច្ចេកវិទ្យានេះ មានអ្វីពិសេសដែរ?
យ៉ាងណាមិញបច្ចេកវិទ្យាថ្មី ដែលកូនខ្មែរយើងបានបង្កើតឡើងមួយនេះ វាពិតជាមានភាពពិសេស និងផ្ដល់ភាពងាយស្រួលជូនដល់ម្ចាស់អាជីវកម្មទាំងឡាយណា ដែលកំពុងពិបាកក្នុងការគ្រប់គ្រង់ម៉ោងចេញ ម៉ោងចូលរបស់បុគ្គលិក។ មុខងារដែលខ្ញុំពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងនោះ គឺខ្ញុំអាចពិនិត្យមើលពត័មានបុគ្គលិក និងថ្ងៃ Day Off លើសពីនេះ ខ្ញុំអាចដឹងម៉ោងដែលពួកគាត់ចូលធ្វើការបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។
តើមូលហេតុអ្វីបានជាក្រុមរបស់ប្អូន បង្កើតបច្ចេកវិទ្យានេះ?
យុវជន កន សានីត ដែលជាអ្នកបច្ចេកទេស បានរៀបរាប់ទាំងស្នាមញញឹមថា៖ ដោយមើលឃើញម៉ាស៊ីនស្កេនមេដៃមានតម្លៃថ្លៃ និងមិនអាចពិនិត្យមើលរបាការណ៍តាមទូរស័ព្ទបាន ដូច្នេះហើយពួកយើងក៏សម្រេចចិត្ត្តស្រាវជ្រាវបច្ចេកវិទ្យាមួយពីក្រៅប្រទេស និងយកមកបង្កើតជាថ្មីឡើងវិញ។ សានីតបន្តទៀតថា៖ វាគឺជាបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់នៅកម្ពុជា ដែលជាសេវាកម្មស្រង់វត្តមានបុគ្គលិកតាម QR CODE ប្រើជំនួសម៉ាស៊ីនស្កេនមេដៃ។ ពួកយើងបានដាក់ឈ្មោះថា CheckinMe
យុវជនខេត្តតាកែវម្នាក់នេះបានបន្តទៀតថា៖ ខ្ញុំមិននឹកស្មានសោះថា មានម្ចាស់អាជីវកម្មជាច្រើនបានជួយគាំទ្រ និងទិញយកទៅប្រើប្រាស់ក្នុងក្រុមហ៊ុនរបស់ពួកគាត់មានដូចជា 7 Mart 2500, ភូមិផ្កាត្រកួន, នគរដឹកជញ្ជូន, សាលារៀន Kid Education, ផ្សារស្រុុកស្រែ និងភោជនីយដ្ឋានជាច្រើនទៀត។
តើមានអ្វីដែលអ្នកអានអាចជួយប្អូនៗបាន?
ពួកខ្ញុំជាមិនចង់បានអ្វីពីអ្នកអាននោះទេ ប៉ុន្តែប្រសិនបើបងស្គាល់ម្ចាស់អាជីវកម្មណាដែលជួយបញ្ហាក្នុងការតាមដានវត្តមានបុគ្គលិក សូមបងជួយណែនាំបន្តផង តាមពត័មានដូចខាងក្រោម៖
Facebook: CheckinMe
Telegram: 069 665 533
Telephone: 095 222 473