ថ្មីៗនេះក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Display បានដាក់ពាក្យប្តឹងក្រុមហ៊ុនចិន BOE Technology ដែលជាគូប្រជែងរបស់ខ្លួនជុំវិញការរំលោភលើប៉ាតង់អេក្រង់ OLED ដែលប្រើនៅលើ iPhone។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមខ្លឹមសារពាក្យបណ្តឹងរបស់ Samsung Display ដែលបានដាក់ទៅតុលាការដ្ឋតិចសាស់ សហរដ្ឋអាមេរិកនៅចុងខែមិថុនា បានអះអាងថា គូប្រជែងចិន BOE បានរំលោភលើប៉ាតង់ចំនួន ៥របស់ខ្លួនទាក់ទងនឹងអេក្រង់ OLED ដែលខ្លួនបានផ្គត់ផ្គង់ទៅកាន់ Apple សម្រាប់ iPhone ជំនាន់ក្រោយដូចជា iPhone 12 និង iPhone 13 ជាដើម។ តាមការគូសបញ្ជាក់គឺ BOE បានលួចចម្លងគំនិតទៅលើរចនាសម្ព័ន្ធអេក្រង់ ដែល Samsung Display បានឱ្យឈ្មោះ Diamond Pixel ដែលវាមានរចនាសម្ព័ន្ធជា Subpixel មានពណ៌ក្រហម បៃតង និងពណ៌ខៀវ។