ព្រៃវែង៖ ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជាអធិបតេយ្យភាព ក្នុងការបើកសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការនៃភូមិកុមារ SOS ព្រៃវែង។
«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។ «ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។ «ភូមិកុមារ SOS ព្រៃវែង» បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារកំពុងស្នាក់នៅ ២៧នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ៥នាក់ និងបុគ្គលិក ១០នាក់។ «ភូមិកុមារ SOS ព្រៃវែង» ជាភូមិមួយរបស់អង្គការ «ភូមិកុមារ SOS កម្ពុជា» ដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ។
ក្នុងឪកាសការបើកសម្ពោធនោះ សម្ដេចតេជោ ហ៊ុនសែន បានអញ្ជើញថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយមួយក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិ SOS បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ខេត្តព្រៃវែង ដើម្បីជាទីពឹងរបស់កុមារកំព្រា និងខ្វះការថែទាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ដែលបានឧបត្ថម្ភដល់ការកសាងភូមិកុមារ SOS ដើម្បីផ្តល់ការថែទាំ និងការរស់នៅមួយដ៏សម្រាប់កុមារកំព្រា និងកុមារខ្វះថែទាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនណាស់ ដើម្បីកុមារ។ សម្តេចតេជោ បានថ្លែងថា នៅលើពិភពលោកដែលមានកុមាររងគ្រោះដូចកម្ពុជានោះទេ ដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពតបន្សល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងជួយដល់កុមារ ដោយមិនទុកកុមាររងគ្រោះចោលនោះឡើយ។
* សម្តេចតេជោ បានថ្លែងថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS ប្រមាណ៤នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត, ៦នាក់ ក្លាយជាវិស្វករ, ៧នាក់ ក្លាយអ្នកបម្រើការនៅធនាគារ, ៣នាក់ ក្លាយជាស្ថាបត្យករ, ២នាក់ ក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនណាស់ដើម្បីកុមារ។ ក្នុងនោះកម្ពុជា បង្កើតកម្មវិធីទ្រទ្រង់ដល់កុមារកំព្រាប៉ុណ្ណោះទេ។ តែកម្ពុជា ក៏បានយកចិត្តទុកដាក់លើម្តាយ និងកុមារ ដែលមានជីវភាពខ្វះខាតផងដែរ។ ចាប់តាំងពីឆ្នាំ២០១៩មក មានម្តាយ និងកុមារ ជាង២៥ម៉ឺននាក់ ទទួលបានការឧបត្ថម្ភថវិកា ចាប់ផ្តើមពីមានផ្ទៃពោះ ដល់អាយុ ២ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងពិនិត្យក្នុងការបង្កើនថវិកាឧបត្ថម្ភជូនដល់ម្តាយ និងកុមារ ក្នុងគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ ដល់អាយុ ២ឆ្នាំ នៅពេលកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសាងសង់មជ្ឈមណ្ឌលសម្រាប់កុមារីរងគ្រោះដោយការរំលោភបំពានពីឪពុក ហើយក៏បានសាងសង់ សាលាសម្រាប់កុមារពិការភ្នែក និងគរថ្លង់ ដែលជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជា ដើម្បីជួយដល់កុមារកំព្រា និងខ្វះការថែទាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សកើតមកមានវាសនាដូចគ្នា តែទាមទារឱ្យមានការផ្តល់ឱកាសដល់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក់ស្តែងកុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើន បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីបីបាច់ ការផ្តល់នូវការអប់រំនៅទីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដូចជារូបសម្តេច និងសម្តេចក្រឡាហោម កើតក្នុងស្ថានភាពមួយដ៏លំបាក តែការប្រឹងប្រែង ក៏បានក្លាយជាមេដឹកនាំជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់ស្តីឱ្យជនបរទេសមួយចំនួន ដែលទូន្មានកម្ពុជា ដោយសម្តេចបានតបទៅវិញថា ពួកគេគ្រាន់តែមានឱកាសកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែសមត្ថភាពមិនប្រាកដថាខ្លាំងជាងពលរដ្ឋកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលមានជំងឺកូវីដ១៩ ផ្ទុះឡើង មានសារព័ត៌មាន និងបណ្តាប្រទេសមួយចំនួន បានមើលស្រាលកម្ពុជាថានឹងជួបស្ថានភាពអាក្រក់ព្រោះជំងឺកូវីដ១៩នេះ។ តែទីបំផុតកម្ពុជា បានក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា សម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលមានជំងឺកូវីដ១៩ ផ្ទុះឡើង មានសារព័ត៌មាន និងបណ្តាប្រទេសមួយចំនួន បានមើលស្រាលកម្ពុជាថានឹងជួបស្ថានភាពអាក្រក់ព្រោះជំងឺកូវីដ១៩នេះ។ តែទីបំផុតកម្ពុជា បានក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា សម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏សម្រេចលុបចោលការធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ។
* សម្តេចតេជោ បានថ្លែងថា ការសម្រេចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋ សម្រាប់ភ្ញៀវអន្តរជាតិ និងអ្នកធ្វើធុរកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងរៀបចំកិច្ចសន្ទនាសកលលើកទី២ ពាក់ព័ន្ធបញ្ហាអាស៊ាន ដោយមានការចូលរួមរបស់ប្រទេសសមាជិកអាស៊ា និងប្រទេសដៃគូ ព្រមទាំងអ្នកពាក់ព័ន្ធជាមួយអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងសរសេរសៀវភៅលំអិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សៀវភៅនេះ មានរាប់ម៉ឺនទំព័រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រៃវែងពីអតីតកាល និងបច្ចុប្បន្ន បានប្រែប្រួលច្រើនណាស់។ ព្រៃវែង បច្ចុប្បន្នមានរហូតដល់សាកលវិទ្យាល័យ។
* សម្តេចតេជោ ហ៊ុន សែន បានកើតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍខេត្តព្រៃវែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអតីតកាលសម្តេច និងថ្នាក់ដឹកនាំជាតិ បានធ្វើដំណើរចុះតាមខេត្តច្រើនណាស់ ដើម្បីដោះស្រាយការងារ និងការកសាងជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានប្រដៅក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគទាំងខុសឆ្គងការងារប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានអាស៊ាន គ្មានសិទ្ធិកំណត់ពេលវេលាសម្រាប់ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកឡើយ ដោយគ្រាន់តែជាអ្នកសម្របសម្រួលជាមួយសមាជិកអាស៊ានប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមេសា សម្តេចអាចអញ្ជើញទៅជប៉ុន ដើម្បីប្រជុំពាក់ព័ន្ធបញ្ហាទឹក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់មានពេលវេលាជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឡើយទេ ដោយទុកឱ្យឥណ្ឌូនេស៊ី ជាអ្នកសម្របសម្រួល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្ឃឹមថាបណ្ឌិតវិភាគ និងសាស្ត្រាចារ្យ ទៅរៀនមើលពីកិច្ចការអាស៊ានឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន កំពុងពិចារណាលើការបណ្តុះបណ្តាលពីអាស៊ាន ដើម្បីបង្កើនការយល់ដឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ានកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រើប្រាស់ឱ្យអស់នូវលទ្ធភាពទាំងឡាយនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាន, អាស៊ាន និងដៃគូ ដើម្បីពង្រីកការនាំចេញរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រៃវែង គឺជាខេត្តមួយធ្វើឱ្យកម្ពុជាមានអតិរេក (លើសពីការកំណត់) ស្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចប្រជុំនៅពេលណាក៏បាន កម្ពុជាអាចលើកពេលកិច្ចការនៅក្នុងប្រទេស។ សម្តេចតេជោ ស្នើកុំឱ្យមានការនិយាយថា កម្ពុជាមិនចង់ប្រជុំជាមួយអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល។
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះអង្គការ SOS ដែលមិនមានការបង្ខិតបង្ខំឱ្យគោរពសាសនា។ សម្តេចតេជោ បានចាត់ទុកនេះជាចំណុចពិសេសរបស់អង្គការ SOS។ សម្តេចតេជោ ស្នើដល់អង្គការដទៃគួរអនុវត្តតាមអង្គការនេះ។ សម្តេចតេជោ ចាត់ទុកការកំណត់ឱ្យគោរពសាសនាតាមប្រទេសម្ចាស់ជំនួយ គឺជាការរំលោភនឹងច្បាប់របស់កម្ពុជា ដែលបានចែងពីសេរីភាពលើការគោរពសាសនា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកកម្ពុជា គឺកម្ពុជានឹងទទួល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីថា កម្ពុជា មិនគាំទ្រការស្ម័គ្រចិត្តទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅទូតអាល្លឺម៉ង់នៅកម្ពុជា ទៅមើលពលរដ្ឋខ្លួន ដែលកំពុងស្នាក់ព្យាបាលនៅកាល់ម៉ែត។