ត្រីងៀតសមុទ្រ ឬយើងហៅថា stockfish បានក្លាយទៅជាស្លាកសញ្ញាផលិតផលដែលបានភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសន័រវេសដែលជាអ្នកផលិត និងប្រទេសនីហ្ស៊េរីយ៉ាជាអ្នកប្រើប្រាស់អស់រយៈពេលរាប់សិបទសវត្សរ៍មកហើយ។
ត្រីងៀតសមុទ្រដែលន័រវេសផលិតទាំងអស់ជារៀងរាល់ឆ្នាំគឺត្រូវបាននាំចេញសុទ្ធសាធទៅកាន់អតិថិជនរបស់ខ្លួនតែមួយគត់គឺនៅក្នុងប្រទេសនីហ្ស៊េរីយ៉ាក្នុងចំណែកដល់ទៅ៩៩,៩៩ភាគរយខណៈដែលមួយចំនួនតិចបំផុតត្រូវបានប្រើប្រាស់ក្នុងទីផ្សារក្នុងស្រុក ហើយក៏មិនមានអតិថិជនណាផ្សេងក្រៅពីប្រទេសអាហ្វ្រិកមួយនេះដែរ។
Stockfish នៅនីហ្ស៊េរីយ៉ា គឺជាអាហារដែលសំបូរប្រូតេអីន និងពេញនិយមបំផុតសម្រាប់ពលរដ្ឋគ្រប់គ្នា ប៉ុន្តែតម្លៃរបសវាខ្ពស់ជាងអាហារផ្សេងទៀតខ្លាំងផងដែរ ពោលគឺទៅដល់៦៥ដុល្លារក្នុងមួយគីឡូក្រាម ខណៈដែលត្រីស្រស់ៗសម្រាប់ធ្វើជាត្រីងៀតដែលន័រវេសទិញមកមានតម្លៃមិនដល់៥ដុល្លារក្នុងមួយគីឡូនោះឡើយ។