យោងតាមការវិភាគទិន្នន័យបច្ចេកវិទ្យាមួយបានឲ្យដឹងថា បណ្តាញសង្គម TikTok បានពង្រីក វិសាលភាពរបស់ខ្លួននៅក្នុងទីផ្សារឌីជីថលរបស់កម្ពុជាក្នុងកំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ។
គេហទំព័រមួយឈ្មោះ Datareportal.com បាននិយាយថា ការផ្សាយពាណិជ្ជកម្មរបស់Facebook នៅកម្ពុជាស្មើនឹង ៦២,០ភាគរយនៃប្រជាជនសរុប ខណៈដែល TikTok នៅកម្ពុជាស្មើនឹង ៦២,១ ភាគរយនៃមូលដ្ឋានអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងស្រុក។វេបសាយនោះបានឲ្យដឹងទៀតថា៖ « ការផ្សាយពាណិជ្ជកម្មរបស់បណ្តាញសង្គម TikTokស្មើនឹង ៦២,១ ភាគរយនៃមូលដ្ឋានអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងស្រុកនៅដើមឆ្នាំនេះ ក្នុងនោះ ៤៩,៣ភាគរយជាស្ត្រី និង ៥០,៧ ភាគរយជាបុរសដែលជាអតិថិជនទីផ្សាររបស់ TikToK »។
ថ្លែងប្រាប់ខ្មែរថាមស៍ អ្នកនិយមបណ្តាញសង្គមល្បីឈ្មោះ លោក ឆេង សុភ័ក្ត្រ បាននិយាយថា បណ្តាញសង្គមរួមទាំង TikTok, Facebook និង YouTube បានចួលរួមចំណែកក្នុងការរកប្រាក់ចំណូលពីពាណិជ្ចកម្មជាមួយនឹងការបង្កើតមាតិកាថ្មីក្នុងទីផ្សារឌីជីថលនាពេលបច្ចុប្បន្ន។
លោកមានប្រសាសន៍ថា៖ « ចន្លោះទីផ្សារឌីជីថលកំពុងផ្លាស់ប្តូរជាញឹកញាប់ ហើយរចនាសម្ព័ន្ធចែករំលែកចំណូលក៏ដូចគ្នាដែរ។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកលេងទាំងអស់ដែលពឹងផ្អែកលើទីផ្សារឌីជីថលដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ មិនថាបុគ្គល ឬក្រុមហ៊ុននោះទេ»។
កាលពីពេលថ្មីៗនេះផងដែរ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ការចែករំលែកវីដេអូតាមអុីនធឺណិត និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាមេរិកគឺមានការសម្រេចចិត្តចុងក្រោយរបស់ YouTube ក្នុងការបន្ថយរបាំងដើម្បីមានសិទ្ធិសម្រាប់កម្មវិធីរកប្រាក់របស់ខ្លួន។ កម្មវិធីនោះនឹងទាក់ទាញផងដែរក៏ដូចជាការបង្កើតស្ទ្រីមថ្មីនៃអ្នកបង្កើតមាតិកានៅក្នុងប្រទេសកម្ពុជា ។
កាលពីសប្តាហ៍មុន YouTube បានប្រកាសការសម្រេចចិត្តរបស់ខ្លួនក្នុងការកែប្រែឧបករណ៍រកប្រាក់របស់ខ្លួនក្រោមកម្មវិធីដៃគូ YouTube (YPP) ។ ក្រុមហ៊ុនដែលជាផ្នែកមួយនៃក្រុមហ៊ុន Alphabet Inc ដែលជាម្ចាស់ក្រុមហ៊ុន Google ក៏កំពុងពង្រីកកម្មវិធីទំនាក់ទំនងទិញទំនិញរបស់ខ្លួនទៅកាន់អ្នកបង្កើតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃ YPP និងមានអតិថិជនច្រើនជាង
២០,០០០ នាក់ផងដែរ។
លក្ខខណ្ឌចុងក្រោយបំផុតដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីដៃគូគឺទទួលបានអ្នកជាវយ៉ាងតិច ៥០០ នាក់ក្នុងមួយឆ្នាំ និងការបង្ហោះជាសាធារណៈចំនួន ៣ ដងក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ រួមជាមួយនឹងការមើលចំនួន ៣,០០០ ម៉ោងកាលពីឆ្នាំមុន ឬការមើលរយៈពេលខ្លីចំនួន ៣ លានដងក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយ។
បច្ចុប្បន្ន YouTube កំពុងអនុវត្តលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានថ្មីនេះនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា តៃវ៉ាន់ និងកូរ៉េខាងត្បូង។ ប៉ុន្តែក្រុមហ៊ុនបានលើកឡើងជាពិសេសថា ខ្លួននឹងដាក់ចេញនូវបទដ្ឋានថ្មីទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ៕