Tesla បានបាត់បង់តម្លៃទីផ្សារចំនួន ១៤៣ពាន់លានដុល្លារក្នុងរយៈពេល ២៦ ថ្ងៃចុងក្រោយនេះ ខណៈដែល Elon Musk បានប្រកាសពីការកាត់បន្ថយតម្លៃដ៏ក្រាស់ក្រែលខាតបង់ និងបរាជ័យក្នុងការវាយលុកអត្រាចែកចាយរថយន្តនៅត្រីមាសទីមួយ។
ក្រុមហ៊ុនបានកាត់បន្ថយតម្លៃចំនួន ៧ ដងនៅឆ្នាំនេះព្រោះតម្រូវការមិនសូវមាន ដោយម៉ូដែលចុងក្រោយបំផុតគឺម៉ូឌែល Y ដែលឥឡូវនេះមានតម្លៃ៤៦៩៩០ដុល្លារ ថោកជាងរថយន្តមធ្យមរបស់សហរដ្ឋអាមេរិកទៅទៀត ចុះថោក ៧៥៩ដុល្លារតិចជាងរថយន្ត ឬឡានដឹកទំនិញធម្មតាទៅទៀត។ ហើយការកាត់បន្ថយតម្លៃលើកមុន ៦២៩៩០ដុល្លារសម្រាប់ Model 3 ក៏បានធ្លាក់ចុះនៅត្រឹមចំនួន ២២០០០ដុល្លារដែរ។ Tesla ក៏ត្រូវបានគេរំពឹងថានឹងចែកចាយរថយន្តចំនួន ៤៣២០០០ គ្រឿងសម្រាប់ត្រីមាសនេះ ប៉ុន្តែបានធ្លាក់ចុះតិចជា៩០០០ គ្រឿង។
ការកាត់បន្ថយដ៏ខ្លាំងក្លា និងអត្រាចែកចាយទាបនៅត្រីមាសទី ១ទំនងជាបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះដល់ ២០៧ដុល្លាររាប់គិតពីថ្ងៃទី ៣១ខែមីនារហូតមកដល់ថ្ងៃបិទថ្ងៃអង្គារទី ២៥ ខែមេសាសប្តាហ៍នេះ។ ខណៈបច្ចុប្បន្នស្ថិតនៅត្រង់១៥៥.៤២ដុល្លារបាត់បង់ភាគហ៊ុនតម្លៃ ១៤៣ ពាន់លានដុល្លារសម្រាប់វិនិយោគិន។នេះដោយយោងតាមរបាយការណ៍ Business Insiders។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនក៏កើតមានឡើងផងដែរ នៅពេលដែលវិនិយោគិន Tesla សំខាន់ៗបានសរសេរលិខិតសាធារណៈមួយទៅកាន់ក្រុមប្រឹក្សាភិបាល ដោយទាមទារឱ្យមានការរក្សា "ការប្តេជ្ញាចិត្ត" ធ្វើឡើងដោយលោកMusk៕