Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន TikTok ប្ដឹងជំទាស់ទៅតុលាការឧទ្ធរណ៍ជុំវិញការចោទប្រកាន់របស់អាម៉េរិកដែលថា ខ្លួនមានទំនាក់ទំនងជាមួយប្រទេសចិនដោយសម្ង

Media LNN | Aug 19, 2024
ក្រុមហ៊ុន TikTok ប្ដឹងជំទាស់ទៅតុលាការឧទ្ធរណ៍ជុំវិញការចោទប្រកាន់របស់អាម៉េរិកដែលថា ខ្លួនមានទំនាក់ទំនងជាមួយប្រទេសចិនដោយសម្ង
Clinic narith

ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាម៉េរិកថា ក្រសួងយុត្តិធម៌អាម៉េរិកបាននិយាយខុសពីការពិតចំពោះទំនាក់ទំនងរវាងកម្មវិធី TikTok ជាមួយនឹងប្រទេសចិន ដោយជំរុញឱ្យតុលាការលុបចោលច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុន ByteDance នៅប្រទេសចិនលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន TikTok នៅហសរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ក្រុមហ៊ុន TikTok បាននិយាយថា ក្រសួងយុត្តិធម៌អាម៉េរិកបានបង្កើតកំហុសជាក់ស្តែងក្នុងករណីនេះ ដោយមេធាវីរបស់ក្រសួងយុត្តិធម៌បានចោទប្រកាន់ថា កម្មវិធីនេះបានបង្កហានិភ័យដល់សន្តិសុខជាតិដោយសារវាបានអនុញ្ញាតឱ្យរដ្ឋាភិបាលចិនប្រមូលទិន្នន័យរបស់ពលរដ្ឋអាម៉េរិក និងរៀបចំដោយសម្ងាត់នូវខ្លឹមសារដែលពួកគេបានឃើញ។

យ៉ាងណាមិញក្រុមហ៊ុន TikTok ចេញមកបកស្រាយថា ម៉ាស៊ីនណែនាំមាតិការបស់កម្មវិធីអេប និងទិន្នន័យអ្នកប្រើត្រូវបានរក្សាទុកជាមួយប្រព័ន្ធផ្ទុកទិន្នន័យក្លោដ នៅសហរដ្ឋអាម៉េរិកដែលដំណើរការដោយក្រុមហ៊ុន Oracle ដូច្នេះហើយវាគ្មានអ្វីដែលត្រូវប៉ះពាល់ដល់ទំនាក់ទំនងរវាងក្រុមហ៊ុននេះជាមួយនឹងរដ្ឋាភិបាលចិននោះទេ។

កាលពីថ្ងៃទី២៤ ខែមេសា ប្រធានាធិបតីលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយដែលទុកពេលឱ្យក្រុមហ៊ុន ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ក្រុមហ៊ុន TikTok បើមិនដូច្នេះទេនឹងត្រូវហាមឃាត់ប្រើនៅលើទឹកដីអាម៉េរិក។ សេតវិមានបាននិយាយថា ខ្លួនចង់ឃើញកម្មសិទ្ធិដែលមានមូលដ្ឋាននៅចិនត្រូវបានបញ្ចប់ដោយហេតុផលសន្តិសុខជាតិ ប៉ុន្តែមិនមែនជាការហាមឃាត់លើក្រុមហ៊ុន TikTok នោះទេ។

សាលាឧទ្ធរណ៍នឹងបើកសវនាការផ្ទាល់មាត់លើបញ្ហាប្រឈមផ្លូវច្បាប់នៅថ្ងៃទី១៦ ខែកញ្ញាដែលជាការកំណត់ជោគវាសនាចុងក្រោយរបស់ក្រុមហ៊ុន TikTok នៅមុនប៉ុន្មានសប្ដាហ៍នៃការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា៕