Alynana Media Cambodia
Icon Collap
clinic narit

រថយន្ដទំនើប ២ ម៉ូដែល របស់ក្រុមហ៊ុន Toyota អាចនឹងដំណើរការដំឡើងនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ

Admin Alynana | Apr 20, 2024
រថយន្ដទំនើប ២ ម៉ូដែល របស់ក្រុមហ៊ុន Toyota អាចនឹងដំណើរការដំឡើងនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ
Clinic narith

រោងចក្រដំឡើងរថយន្ដម៉ាក Toyota របស់ប្រទេសជប៉ុនដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៤ នេះហើយ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងនោះបើតាមការបញ្ជាក់ពីលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation កាលពីចុងឆ្នាំ២០២៣ កន្លងទៅក៏បានឲ្យដឹងថា រោងចក្រដំឡើងរថយន្ដ Toyota នៅកម្ពុជា នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៤ នេះឯង។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្រុមហ៊ុន Toyota បានបញ្ជាក់ថា នៅពេលរោងចក្រខាងលើបើកដំណើរការ ក្រុមហ៊ុននឹងធ្វើការដំឡើងរថយន្ដ​ Toyota ​ប្រភេទ Pick-up​ និង SUV រួមមាន៖ TOYOTA HILUX និង TOYOTA FORTUNER មុនគេ។

សូមជម្រាបថា កាលពីឆ្នាំ២០២២ កន្លងទៅក្រុមហ៊ុន Toyota បានបណ្ដាក់ទុនសរុបជិត ៣៧ លានដុល្លារ សាងសង់រោងចក្រដំឡើងរថយន្ដដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) ។ ហើយនៅពេល រោងចក្រនេះបើកដំណើរការក៏អាចបង្កើតការងារចំនួន១៥០កន្លែងជូនពលរដ្ឋខ្មែរផងដែរ៕

B4b3afc0 34ba 4cfb 9b3d Ea2c225c3993

 

 

 

 

17c3138a D871 4a29 9fd9 2a8e67a95ae7